ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ លើសេចក្តីព្រាងច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក ក្នុងគោលបំណង ១-រក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុុវត្ថិភាព ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ២-ការពារអាយុជីវិតមនុស្ស សត្វ និងរួមចំណែកការពារបរិស្ថានតាមផ្លូវទឹក ៣-ទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ៤-រក្សាការពារផ្លូវទឹក និងជម្រុញការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវទឹក ។
↧