ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការចំនួន ៤៨រូប របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបម្រើជាតិ មាតុភូមិ។
↧