ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានធ្វើពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំពិភាក្សាគ្នា MOU លើគំរោងធ្វើឲ្យប្រសើទ្បើងវិញស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វា រវាង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក នឹងលោក KOIZUMI Yukihiro មន្ត្រីជាន់ខ្ពស់មកពី JICA H/Q Tokyo។ ក្រុមJica បានធ្វើការពិភាក្សាគ្នាជាមួយស្ថាប័នពាក់ពន្ឋ ជាមួយក្រុមអ្នកបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយឈានទៅការចុះហត្ថលេខាលើ MOU នាព្រឹកនេះ ។ គំរោងនេះចាប់ផ្តើមសិក្សារៀបចំគំនូរប្លង់លំអិត ឯកសារដេញថ្លៃ នឹងដេញថ្លៃឲ្យបានមុនឆ្នាំ២០១៦ ហើយដើមឆ្នាំ២០១៧នឹងចាប់ផ្តើម សាងសង់ ។ ដោយរយះពេលសាងសង់ ២ឆ្នាំ ។
↧