Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចុះពិនិត្យផ្លូវ តាណឺយ ក្នុងក្រុងសៀមរាប និងផ្លូវលេខ៦៣ ពីអាងក្រពើ ដល់ភ្នំក្រោម ខេត្តសៀមរាប

$
0
0

ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងដំណើរបេសកកម្ម ចុះត្រួតពិនិត្យបណ្តាញផ្លូវ គណៈប្រតិភូ ជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួង​សា​ធារណការ និងដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តមរដ្ឋ មន្ត្រី ត្រាំ អ៊ីវតឹក​ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវតាណឺយ និង​ពិនិត្យ​ការដ្ឋានស្ថាបនាផ្លូវបេតុងពីអាងក្រពើ ដល់ភ្នំក្រោម និងផ្លូវវាង ក្រុងសៀមរាប ។

ផ្លូវ​​​តាណឺយ មានប្រវែង១៤៥០ម៉ែត្រ ទទឹង១៨ម៉ែត្រ ផ្លូវនេះមាន២គន្លង ដោយមានសួនច្បារនៅ​ចំកណ្តាល បច្ចុប្បន្ន ការស្ថាបនាសម្រេចបាន១០០%ហើយ ដែលអនុវត្តការសាងសង់ ​ដោយមន្ទីរ​សាធារ​ណ​ការ​ខេត្តសៀមរាប ​​ប្រើ​ប្រាស់គម្រោងថវិកាជាតិ ក្នុងផែន​ការឆ្នាំ​២០១៥ ជាង២ពាន់លាន់រៀល។   ដោយឡែក​ការងារ​សាងសង់ផ្លូវ​បេតុង​១​កន្លែង ប្រវែង​៦គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ    ព្រមទាំងលូកាត់ទទឹងផ្លូវ​ចំនួន៧កន្លែង ​និង​លូទឹក​តាមបណ្ដេយ​ផ្លូវ​៣កន្លែង ស្ថិត​​លើ​ផ្លូវ​ជាតិ​លេខ៦៣ ក្នុងក្រុងសៀមរាប ពីចំណុច​អាងក្រពើ ដល់​ភ្នំក្រោម​ មកដល់ពេលនេះការងារ​សាងសង់​សំរេច​បាន៨០%ហើយ​ ដែល​ការងារសាង​សង់នេះអនុវត្ត​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណាងខន់ស្ត្រាក់សិន  ដែល​មាន​ទឹក​ប្រាក់​ចំនួនជាង​២លានដុល្លារអាមេរិក​។ រីឯការងារស្ថាបនា ផ្លូវវាងក្រុងសៀមរាប ស្ថិតនៅលើ​ផ្លូវខេត្ត​លេខ២៦៥F ភ្ជាប់ពីផ្លូវ​ជាតិ​លេខ៦​ ទៅរកផ្លូវជាតិលេខ​៦៣ ប្រវែង​១១ គីឡូ​ម៉ែត្រ២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ត្រូវ​សាងសង់ជាប្រភេទផ្លូវក្រាលកៅ​ស៊ូពីរជាន់(DBST)។ ​ការងារ​សាង​សង់​នេះ​​អនុវត្តដោយ​ក្រុមហ៊ុន Banteay Srei Engineering & Construction Co., Ltd. ចំណាយថវិកាអស់​ប្រមាណ​​ជាង​២លាន​ដុល្លារ​អាមេរិក។​ការសាង​​សង់​បានចាប់ផ្ដើមពី ចុងខែកុម្ភៈឆ្នាំ២០១៥ដល់ចុង​ខែមេសា​ឆ្នាំ២០១៦ មានរយះពេល ១៤ខែ។ បច្ចុប្បន្ននេះ ការសាងសង់សម្រេចបានប្រមាណ៦៥%ហើយ។​គម្រោង​សាង​សង់ផ្លូវបេតុង និងផ្លូវវាងក្រុងសៀមរាប ទាំងពីរ​ខាង​លើ​នេះ ស្ថិតនៅក្រោមគម្រោងស្តារឡើងវិញ​បន្ទាន់​នូវហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​​រូបវន្ត​ខូចខាតដោយទឹកជំនន់ឆ្នាំ២០១៣ ក្រោមហិរញ្ញប្បទានដោយ​នាគារអភិវឌ្ឍន៍​អាស៊ី (ADB) និងជំនួយ​ឥត​សំណង​​របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី​តាមរយៈធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)។

នៅក្នុងដំណើរនៃការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ដោយមើលឃើញ​ពីគុណ​ប្រយោជន៍ នៃបណ្តាញផ្លូវទាំងនេះ រាជរដ្ឋាភិបាលបានសម្រេចស្ថាបនាបណ្តាផ្លូវទាំងអស់នេះឡើង គឺដើម្បីសម្រួល​ដល់​ការកកស្ទះចរាចរណ៍ នៅក្នុងខេត្ត និងដើម្បីតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាង សំដៅលើក​កម្ពស់​សក្តានុ​ពល​សេដ្ឋកិច្ច ទេសចរណ៍ និងក៏ជាផ្លូវពាណិជ្ជកម្មមួយដ៏សំខាន់ផងដែរ សំរាប់ការដឹកជញ្ជូនទំនិញ ទៅកាន់​ប្រទេស​ជិត​ខាង ក្នុងតំបន់ នៃបណ្តាប្រទេសសហគមន៍អាស៊ានទាំងមូល។  ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋា​ភិ​បាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន យ៉ាងប្រទាក់ក្រឡាគ្នា នៅ​ទូទាំងប្រទេស និងដោ​យបានចាត់ទុកថា ផ្លូវ និងស្ពាន គឺជាសរសៃឈាម​មួយដ៏សំខាន់​ក្នុងការចូលរួមចំណែក​អភិ​វឌ្ឍន៍​​ប្រទេសជាតិ។ នៅក្នុងឱកាសនេះដែរ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានជំរុញឲ្យ​អ្នក​ទទួលបន្ទុក​សាងសង់​ធ្វើយ៉ាង​ណា​ស្ថាប​​​នា ឲ្យបាន​ទាន់​ពេល​វេលានៃ​កិច្ចព្រមព្រៀងដែលបានកំណត់ ជាពិសេសលើការស្ថាបនា គឺត្រូវគោរព​ទៅតាម​លក្ខណៈ​បច្ចេក​​ទេសស្តង់​ដារ​​​អន្តរជាតិ ដើម្បីឲ្យមានគុណល្អ ប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ គឺត្រូវ​ដាក់ស្លាក់សញ្ញា​នៅគ្រប់​ការ​​ដ្ឋានសាង​សង់ទាំង​អស់ ដើម្បីបញ្ជៀសនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរ​ណ៍ដល់​ប្រជាពល​រដ្ឋ​​ដែល​ធ្វើដំណើរទៅមក៕


Viewing all articles
Browse latest Browse all 619

Trending Articles