Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦

$
0
0

ព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានប្រារព្ធពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦  ក្រោមអធិបតីភាព ​ឯកឧត្តមរដ្ឋមន្ត្រី  ត្រាំ អ៊ីវតឹក  និងលោកជំទាវ និងដោយ​មាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម តូច ចាន់កុសល  និងលោកជំទាវ មឹន មាណវី ជារដ្ឋលេខាធិការ រួម​នឹង ឯកឧត្តម លោក​ជំទាវ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នៃក្រសួង​សាធារណការ និងដឹកជញ្ជូន ព្រមទាំង​មានការ​អញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី និងមានការចូលរួមពី​មន្ត្រី​រាជ​ការនិយោជិត ជាសមាជិកា ចំនួនប្រមាណ៣៥០នាក់ ។

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា  ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចិរភាព។ លោកជំទាវ មានប្រសាន៍បញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ថ្នាក់ដឹកនាំកំពូលរបស់គណប្សប្រជាជនកម្ពុជា ជាពិសេសសម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យមានការ​​ប្រារព្វពិធីរំលឹកខួបនៃការទទួលស្គាល់សិទ្ធិស្ត្រីនេះ នៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រហូរដល់បច្ចុប្បន្ននេះ រួមជាមួយនឹងការយកចិត្តទុកដាក់ផ្តល់តម្លៃយ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង តម្លើងឋានៈតួនាទីស្ត្រីជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការនិយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកំពស់ការ​​ចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។

លោកជំទាវ ហ៊ូ សាមិត្ត មានប្រសាសន៍ថា ការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះឡើង គឺក្នុងគោលបំណងរំលឹកពីការតស៊ូ របស់នារីទូទាំងពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ព្រមទាំងដើម្បីត្រួតពិនិត្យនូវសមិទ្ធផលនានា ដែលសម្រេចបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ ដើម្បីរៀបចំផែនការសម្រាប់អនុវត្តបន្ត នៅឆ្នាំបន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះ ធ្វើឡើងក្រោមប្រធានបទ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចិរភាព។ប្រធានបទនេះ គឺជាអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ក្នុងអំឡុងពេលនៃកិច្ចប្រជុំអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគោលដៅសហស្សវត្សថ្មីស្តីពីការអភិវឌ្ឍ ប្រកប ដោយចិរភាព ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក។ ឯឧរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ប្រធានបទនេះ ពិតជាមានអត្ថន័យឆ្លើយតបទៅនឹងការរួមចំណែកអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដោយសារថា ការវិនិយោគនេះ ពិតជានាំមកនូវភាពសុខដុម និងការចូលរួមសាមគ្គី ឯកភាព ដែលជាកត្តាចាំបាច់ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ថែរក្សា និងលើកកម្ពស់បានយ៉ាងសក្តិសិទ្ធនូវ សុខសន្តិភាព សណ្តាប់ធ្នាប់ដែលកម្ពុជាបាន និងកំពុងតែមាន និងបន្តមានតទៅទៀតនៅថ្ងៃអនាគត ដោយការដឹកនាំដ៏ឈ្លាស់វៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ឈរលើទស្សនៈនេះ និងព្រមជាមួយឆន្ទះដ៏មុះមុត និងប្រាកដប្រជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានតែងតាំង និងតម្លើង ឋានៈស្រ្តី ជារដ្ឋលេខាធិការចំនួន អនុរដ្ឋលេខាធិការ រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អភិបាលរងខេត្ត អភិបាលស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ប្រធានភូមិនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឧត្តមភរិយា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចក្នុងការចូលរួមជំរុញលើក កម្ពស់សីលធម៌ និងសេចក្តីថ្លៃថ្នូរបស់ស្ត្រីនៅក្នុងគ្រួសារ និងសង្គម លប់បំបាត់អំពើហឹង្សាគ្រប់រូបភាព និងការជួញដូរកេងប្រវញ្ចលើស្ត្រី និងកុមារ ដើម្បីប្រែក្លាយសង្គមកម្ពុជា ឲ្យកាន់តែមានភាពសុខដុម និងមានគុណធ៌ខ្ពស់ សំដៅរក្សា និងក្តាប់ឲ្យបាននូវឱកាសមាស ក្នុងការចូលរួមលើគ្រប់វិស័យ ដើម្បីជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស និងសង្គមឲ្យមានការរីកចំរើន និងមានកិត្តិយសស្មើមុខមាត់ជាមួយប្រទេសនានាក្នុង ពិភពលោក។ ឯឧរដ្ឋមន្ត្រី ក៏បានជំរុញឲ្យសមា​​គមនារី ក៏ដូចជាមន្ត្រីរាជការ និយោជិតជានារីខិតខំអនុវត្តបន្ថែមនូវសកម្មភាពជួយអប់រំផ្សព្វផ្សាយ និងក្រើនរំលឹកឲ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយត្រូវរលឹកឲ្យមានការប្រុងប្រយ័ត្ន និងអធ្យាស្រ័យគ្នាក្នុងពេលធ្វើចរាចរណ៍តាមផ្លូវថ្នល់ មិនត្រូវបើកបរលើសល្បឿនកំណត់  ត្រូវពាក់ខ្សែក្រវ៉ាត់ ទាំងអ្នកនៅខាងមុខ និងខាងក្រោយពេកជិៈរថយន្ត ពាក់មួកសុវត្ថិភាពពេលជិៈម៉ូតូទាំងអ្នក បើកបរ និងអ្នករួមដំណើរ កុំពិសារគ្រឿងស្រវឹងពេលបើកបរ កុំបើកបរក្នុងភាពងោកងុយ កុំវ៉ាជែងទាំងប្រថុយប្រថាន និងកុំដឹកលើសទម្ងន់ ឫសំពីងសំពោង។

ក្នុងឱកាសនេះ គណៈអធិបតី ក៏បានអញ្ជើញ ផ្តល់នូវកន្ត្រក់ផ្កា ដ៏ស្រស់ស្អាត  និង​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​លោកជំទាវជាថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ នឹ​ងដឹកជញ្ជូន និង​លោកជំទាវមកពី​ស្ថាប័ន​ពាក់​ព័ន្ធ​នានា និង​តំណាងនារីមកពី មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង  ព្រមទាំង​បាន​អញ្ជើញផ្តល់​នូវ​វត្ថុ​អនុស្សា​វរីយ៍ ដល់​មន្ត្រីរាជការ និយោជិត ​ សមាជិកាអង្គពិធីចំនួន ៣៥០នាក់ ដោយក្នុងម្នាក់ៗ ទទួល​បាន កន្សែងពោះគោ ចំនួន១ និង​ថវិកាចំនួន ២ម៉ឺនរៀល ហើយឆ្លៀតក្នុងឱកាសនេះដែរ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានទទួលយក​អំណោយ​អនុស្សា​វរីយ៍ជាអាវយឺតចំនួន២០០អាវរបស់ក្រសួងកិច្ចការនារី ពីលោកជំទាវ ហ៊ូ សាមិត្ត ផងដែរ៕


Viewing all articles
Browse latest Browse all 619