ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីធ្វើឱ្យប្រសើរឡើងសុវត្ថិភាពផ្លូវថ្នល់ ដោយមានកិច្ចសហការជាមួយកណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការ វាយតម្លៃសុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ វិទ្យាស្ថានសិក្សាស្រាវជ្រាវ ផ្លូវល្បឿនលឿន នៃក្រសួងដឹកជញ្ជូន ដែលគ្រប់គ្រងកម្មវិធី វាយតម្លៃផ្លូវថ្នល់របស់ប្រទេសចិន ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញ និងអនុវត្តផ្ទាល់ ក្នុងការវាយតម្លៃកំណត់ចំណាត់ថ្នាក់ ផ្កាយសុវត្ថិភាពផ្លូវជាតិកម្ពុជា ប្រវែង៥០០គីឡូម៉ែត្រ ។
↧