Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

$
0
0

រសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានប្រារព្ធពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី  តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីឯកឧត្តម សង់​ ស៊ីណាវ៉ុង អគ្គលេខាធិការរងរាជរដ្ឋាភិបាល បានអានព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួចមក ឯកឧត្តម ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រី ក្រសួង​សា​​ធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្នុងរយៈពេល៣៧ឆ្នាំ ដែលរូបឯឧ បានបំរើការងារក្នុង​វិស័យ​សា​ធារណការ និងដឹកជញ្ជូន ឯកឧត្តម ពិតជាមានមោទនភាពណាស់ និងមានមនោសញ្ចេតនាយ៉ាងជ្រាល់ជ្រៅ និងអនុស្សា​វរីយ៍​យ៉ាងច្រើន ដែលមិនអាចបំភ្លេចបាន ជាមួយនឹងសហសេវឹក មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស ដែលបាននឹងកំពុងខិតខំបំពេញ និងអនុវត្តន៍ភារកិច្ចជំនាញយ៉ាងសកម្ម ក្នុងការសាងសង់ ថែទាំង​ជួសជុលផ្លូវស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ ការគ្រប់គ្រងការងារពាក់ព័ន្ធ នឹងការដឹកជញ្ជូន និងសុវត្ថិភាព​ចរា​ចរណ៍។ ឯឧ ត្រាំ អ៊ីវតឹក មានប្រសាន៍បញ្ជាក់ថា បច្ចុប្បន្នយើងមានផ្លូវស្ពាន ដែលចាក់កៅស៊ូ ប្រទាក់ក្រឡាខ្វាត់ខ្វែង តភ្ជាប់ទៅគ្រប់ទីកន្លែងជិតឆ្ងាយ នៅទូទាំងប្រទេស និងភ្ជាប់ទៅនឹងប្រទេសជិតខាងក្នុងតំបន់។រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន គឺជាវិស័យអាទិភាព គឺជិតជាបានរួមចំណែក ជួយដល់រាជរដ្ឋាភិបាល​ក្នុងការសំរេចជោគជ័យលើកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃនីតិកាលទី៥ អាណត្តិ​រដ្ឋ​ស​ភាជាតិ ក្នុងគោលដៅសមាហរណកម្ម និងការតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសក្នុងតំបន់ ដើម្បីបង្កើន​ភាព​ងាយស្រួល ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន  និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ច​គ្រួសារ មានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងពិតប្រាកដ។

នៅក្នុង​ឱកាសនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអញ្ជើញទទួលត្រាពីឯឧ ត្រាំ​ អ៊ីវតឹក ព្រមទាំងបានអញ្ជើញប្រគល់ត្រា ដល់ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបតែងតាំងថ្មី។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍​ថា ដោយ​បាន​ទំនុកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន​ចាត់តាំងឲ្យរូបឯឧ មកទទួលកិច្ចការបន្តពី ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលនឹងត្រូវទទួលភារកិច្ចថ្មីនៅក្រសួងប្រៃសណីយ៍ និងទូរ​គម​នាគមន៍។ នៅក្នុងឱកាសនេះ ឯឧទេសរដ្ឋមន្ត្រី ដែលទើបទទួលបានការតែងតាំងថ្មី បាន​ធ្វើការប្តេជ្ញាចិត្តថា  នឹង​បន្ត​ការងារ ដែលនៅសេសសល់ ដែលបានធ្វើហើយ តែមិនទាន់បានសម្រេចសព្វគ្រប់នៅឡើយ នឹងថែរក្សាស្នាដៃ និងសមិទ្ធិផលនានា ដែលឯឧ បានបន្សល់ទុក ជាមរតក សម្រាប់សង្គមជាតិយើង នឹងបន្តស្មារតី រួបរួមសាមគ្គីផ្ទៃ​ក្នុងរឹង​មាំ ជាមួយថ្នាក់ដឹកនាំគ្រប់រូប ឯឧ លោកជំទាវ លោកស្រី និងមន្ត្រីរាជការទាំងអស់ ក្នុងទិសដៅ ធ្វើយ៉ាងណា​យើង​រួម​គ្នា ដើម្បីសម្រេចប្រយោជន៍ជូនសង្គមជាតិ របស់​យើង​ទាំងអស់គ្នា នឹងបន្តជំរុញ ដឹកនាំក្រសួងសាធារណការ និង​ដឹកជញ្ជូន ឲ្យកាន់តែរីកចម្រើនថែមទៀត ប្រកបដោយ​ការឆ្នាំប្រឌិត និងកែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតបនឹង​តំរូវ​ការ​របស់សាធារណៈជនយើង ទន្ទឹមនឹងនេះ ឯឧក៏សុំ​ការ​ណែនាំ  កិច្ចសហការណ៍ និងការជ្រោមជ្រែង ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទា អនុរដ្ឋ​លេ​ខា​ធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ​ទាំង​អស់​ផងដែរ។ ឯឧទេសរដ្ឋមន្ត្រី មាន​ប្រសា​សន៍បញ្ជាក់​បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី មានក្តីកង្វល់ជាខ្លាំ ទាក់ទង​សេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដូច្នេះ ដើម្បីឆ្លើយ​តប​នឹងកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម សូមស្នើ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី និងមន្ត្រីរាជ​ការ​ក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនទាំងអស់ រួមគ្នាបង្កើតផែនការ ១០០ថ្ងៃ ជាយុទ្ធនាការ និងបេសកកម្មពិសេស ដើម្បី​ធ្វើឲ្យប្រសើរ​ឡើងនូវ ការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​សន្ទរកថា​លើកឡើង​របស់ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហើយនិងការប្តេជ្ញាចិត្ត ក៏ដូចជាផែនការ១០០ថ្ងៃរបស់ ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រូវបាទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃនេះ។ ឯឧ ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនេះ គឺរដ្ឋស​ភា​ជាតិ បានគាំទ្រនៅការកែសម្រួលរាជរដ្ឋាភិបាលកម្ពុជា ហើយជាធម្មតាការកែការសម្រួល​វាមិនមែនជារឿង​ដែល​ធំ​ដុំ​នោះទេ ហើយវាក៏មិនមែនជារឿងផ្លាស់ប្តូរនោះទេ គឺគ្រាន់តែជារឿងផ្ទេរមុខដំណែងរវាង ឯកឧត្តម ត្រាំ អ៊ីវតឹក និងឯកឧត្តម ​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែប៉ុណ្ណោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា លើការងារដឹកនាំ គ្រប់គ្រង គឺមិនសំដៅតែទៅលើកម្រិត​ជំនាញ​ខ្ពស់តែមួយមុខ ប៉ុណ្ណោះទេ គឺយើងត្រូវមានការស្វែង​យល់ខ្ពស់ពីកម្រិតនយោបាយ និងត្រូវដឹងថា អ្វីដែលជាកត្តាដែលនាំឲ្យយើងមានជ័យជំនៈ។ ទន្ទឹមនឹងនេះ ក្រសួងមួយ អាចសម្រេចការងារជោគជ័យបាន គឺរដ្ឋបាល​ ត្រូវតែមានការត្រួតពិនិត្យ រដ្ឋបាលត្រូវតែមានផែនការ ហើយរឿង​ដែល​ធ្វើឲ្យយើងទទួលបានជោគជ័យមួយទៀត គឺមិនអត្តណោម័ត ហើយកត្តាមួយដែលសំខាន់មួយទៀត គឺប្រមូល​ផ្តុំ​សាមគ្គី។​ នៅក្នុងឱកាសនេះ ឯឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍បញ្ជាក់បន្ថែមថា ជោគជ័យ ​រឺប​រាជ័យ បើគ្មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទ ហើយបើគ្មានការប្រមូលផ្តុំសាមគ្គីគ្នា និង​ការបំពេញ​ការងារ ​ដោយឆន្ទៈទេនោះ ជោគជ័យគឺមិនអាចកើតមានឡើងបានឡើយ។ ឯឧឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសា​សន៍​បញ្ជាក់បន្ថែមទៀតថា ក្រសួងមួយ រឺអង្គភាពមួយ បើសិន​ជា​ថ្នាក់ដឹកនាំអាចប្រមូលផ្តុំសាមគ្គីគ្នាបាន វាគឺជាគំរូ សម្រាប់​ថ្នាក់អគ្គនាយកដ្ឋាន ថ្នាក់នាយកដ្ឋាន និងដល់មន្ត្រីក្រោមឱវាទ​ថ្នាក់មន្ទីរសាធារណការខេត្តក្រុង រឺក៏អាចរហូត​ដល់ស្រុកថែមទៀតផង ដូច្នេះការងារនេះ គឺយើងមិនមើលរំលងបានឡើយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានស្នើរឲ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងអស់ ត្រូវបន្តរូបរួមសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យរឹតតែល្អប្រសើរឡើងថែមទៀត ដើម្បីសម្រេច​បាន ជោគជ័យថ្មីៗថែមទៀត ទៅតាមផែនការ​កំណត់របស់រាជរដ្ឋាភិបាល គឺធ្វើឲ្យឆាប់ ធ្វើឲ្យបាន ធ្វើឲ្យឆាប់ ធ្វើឲ្យលឿន ហើយនិងធ្វើឲ្យ​មាន​តម្លា​ភាព។

12936494_508186042699074_3764266787383402401_n 1 12112497_508186866032325_214901322401821700_n 12472328_508187106032301_3975935958980800348_n 12932918_508187339365611_8002740415734472145_n 12936494_508186042699074_3764266787383402401_n

Viewing all articles
Browse latest Browse all 619

Trending Articles