Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវ លេខ១១០

$
0
0

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានអញ្ជើញចុះត្រួតពិនិត្យ ការជួសជុលផ្លូវលេខ១១០ (ពីចំណុចគីឡូម៉ែតលេខ៤ +៦០០ម៉ែត្រ ដល់ចំណុចគីឡូម៉ែតលេខ៨ +២៥០ម៉ែត្រ ក្បែរវត្តជំពុះក្អែក)។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យ ក្រុមការងារជួសជុល ពន្លឿនការងារ និង បាញ់ទឹកបន្ថែមទៀតឱ្យបានញឹកញាប់ដើម្បីកាត់បន្ថយធូលីដី ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន រស់នៅតាមបណ្តោយផ្លូវនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ ពីសារសំខាន់នៃគុណភាពជួសជុលផ្លូវ និងបានស្នើឲ្យក្រុមការងារជួសជុលយកចិត្តទុកដាក់ដល់គុណភាពនៃការជួសជុលនេះ ដោយយោងទៅតាម បទដ្ឋានបច្ចេកទេស ដោយគ្មានការកេងចំណេញ ឬបន្ថយកម្រិតស្តង់ដារឡើយ។

ជាចុងក្រោយ ឯកឧត្តមបានជំរុញឲ្យក្រុុមការងារ បន្តការជួសជុលនៅពេលយប់ ក្នុងគោលបំណង ពន្លឿនបញ្ចប់កិច្ចការងារនេះ ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


Viewing all articles
Browse latest Browse all 619