Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd.

$
0
0

នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុមនៃផ្សារទំនើបអ៊ីអន ដែលដឹកនាំដោយលោក Makoto Yajima នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនកម្ពុជា អមដំណើរដោយឯកឧត្តម Shinohara Katsuhiro អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីទីតាំងដាក់ម៉ាស៊ីនបោះពុម្ពប័ណ្ណបើកបរ របស់ក្រសួង សម្រាប់បំរើសេវាដល់អ្នកស្នើសុំពន្យាសុពលភាព និងធ្វើប័ណ្ណបើកបរឡើងវិញ។

ផ្សារអ៊ីអនម៉ល បានផ្តល់ទីធ្លារសាធារណៈ ទំហំ៤០ម៉ែត្រការ៉េ នៅក្នុងផ្សារទំនើបនេះសម្រាប់បម្រើជាមជ្ឈមណ្ឌលផ្តល់ប័ណ្ណបើកបរ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជាមួយប្រព័ន្ធទិន្នន័យក្រសួងពីចម្ងាយជាលើកដំបូង។ ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរ កាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការដាក់ឲ្យដំណើរការទីតាំងផ្តល់សេវាខាងលើនេះជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមរយៈពេល១០០ថ្ងៃ លើកដំបូងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយសប្បុរស នូវទីតាំងដ៏មានតម្លៃនេះ ក្នុងផ្សារទំនើបអ៊ីអន និងបានមានប្រសាសន៍ថា៖ នេះជាការតំណាងឲ្យភាពជាដៃគូដ៏រឹងមាំរវាងផ្សារអ៊ីអនម៉ល និងប្រជាជនកម្ពុជា។

13119026_516389725212039_2210031859764350467_n 13055485_516389771878701_732681227214489583_n 13051505_516389801878698_6420448229355469243_n 13087782_516389838545361_8945553987751052546_n 13087574_516389541878724_6023930531681041355_n 13096228_516389941878684_7728089546758060407_n 13083218_516389545212057_3296971190665376254_n 13076940_516389858545359_5444852000756380104_n 13118876_516389641878714_7165775129400127985_n 13100843_516389748545370_4699007258121229884_n 13083101_516389835212028_2171884831049109717_n 13051657_516389671878711_5729798990766121137_n

Viewing all articles
Browse latest Browse all 619

Trending Articles