Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល ខ្សែក្រវាត់មួយ វិថីមួយ

$
0
0

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល “ខ្សែក្រវាត់មួយ វិថីមួយ” រៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងហុងកុង ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ ពីបណ្តាប្រទេសនានា វិនិយោគិន និងភ្នាក់ងារម្ចាស់ជំនួយនានា ប្រមាណជាង២០០០នាក់ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Paul CHAN រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទីក្រុងហុងកុង ឯកឧត្តម Gregory SO រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុងហុងកុង លោកជំទាវ Margaret Fong នាយកប្រតិបត្តិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មនៃទីក្រុងហុងកុង និងអ្នកចូលរួមដទៃទៀត ដើម្បីពិភាក្សាអំពីមធ្យោបាយផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តម Paul Chan បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញទៅបំពេញទស្សនកិច្ចនិងសិក្សាស្វែងយល់អំពីរបៀប ដែលទីក្រុងហុងកុងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។

គំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ វិថីមួយ របស់ប្រទេសចិន ត្រូវបានបង្កើតឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃបណ្តាប្រទេសជាង៦០នៅតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គំនិតផ្តួចផ្តើម ដែលបានលើកឡើងនេះ គឺជាការបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចសម្របសម្រួលគោលនយោបាយ ការតភ្ជាប់ ពាណិជ្ជកម្មនិងការវិនិយោគ ការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។

13254482_524003827783962_3579334994125359560_n 13260084_524003747783970_5609172684224604746_n 13239144_524003684450643_2796479190383570107_n 13245305_524003727783972_3486358165335592869_n 13227137_524003824450629_1520221196616666478_n 13245416_524003724450639_6209597047411559994_n

Viewing all articles
Browse latest Browse all 619

Trending Articles