Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងការសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មីនៅស្ទឹងបត់

$
0
0

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ស្តីពីការបើកច្រកព្រំដែនថ្មីនៅ ស្ទឹងបត់ (ICONBSB) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ICONBSB នៅទីស្តីការក្រសួងសាធារណការ និងការដឹកជញ្ជូន ។

កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងការសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មីនៅស្ទឹងបត់។

កិច្ចប្រជុំនេះបានពិនិត្យមើលនូវសេចក្តីព្រាង អនុស្សរណៈ នៃការយោគយល់ ដែលជាលទ្ធផល នៃកិច្ចប្រជុំចុងក្រោយ នៅទីក្រុងបាងកក រវាងគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានផ្លូវហាយវ៉េ របស់ក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ។

ការសាងសង់ច្រកព្រំដែននៅស្ទឹងបត់នេះ អាចធ្វើទៅបាន ក្រោមការផ្តល់ប្រាក់កម្ចីសម្បទាន ដោយរដ្ឋាភិបាលថៃ ឯចំណែកស្ពានឆ្លងស្ទឹងបត់ កសាងឡើងក្រោមថវិកា ចំណាយដោយរាជរដ្ឋាភិបាលថៃ។ ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍ របស់រថយន្តដឹកទំនិញឆ្លងកាត់ រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

នាចុងបញ្ចប់ នៃការពិភាក្សា ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឲ្យក្រុមការងារ បញ្ជូនសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដែលបានកែសម្រួលរួចទៅភាគីថៃ ធ្វើការពិនិត្យមុនពេលចុះហត្ថលេខា រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

13244756_526057440911934_2522527849696134233_n 13267881_526056954245316_5955055751042804662_n 13220974_526057394245272_6804425081205728764_n 13221050_526057204245291_7096452516969715047_n 13255933_526057540911924_3704354641820098_n 13267707_526056770912001_5814958065450210118_n 13265832_526057714245240_4670906267072179717_n 13256321_526056527578692_765623571660642335_n 13239473_526057720911906_7383568118370568743_n 13256195_526056827578662_2150577660238252440_n 13260079_526057254245286_1500011177804870727_n 13233115_526058620911816_5435492259307635385_n 13263939_526057147578630_347143059108802652_n 13240526_526056574245354_7717525349053054223_n 13241399_526057750911903_2432544716695288122_n 13256141_526058277578517_7967388850073414206_n

Viewing all articles
Browse latest Browse all 619