Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបសម្តែងការគួរសមពីសំណាក់ ស្ថានទូត នៃចក្រភពអង់គ្លេស

$
0
0

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពី ឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា អមដំណើរដោយឯកឧត្តម Cashel Gleeson អនុប្រធានបេសកកម្មអមស្ថានទូត ចក្រភពអង់គ្លេស។

ឯកឧត្តម Longhurst បានសម្តែងនូវការកោតសរសើររបស់ខ្លួន ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចក្រភពអង់គ្លេស និងបានឆ្លៀតឱកាស សម្តែងនូវការអបអរសាទរផងដែរ ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានទទួលការតែងតាំងថ្មី ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានណែនាំឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្គាល់ឯកឧត្តម Cashel Gleeson ជាអនុប្រធានបេសកកម្មអម ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី និងបានស្នើសុំយោបល់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងការដឹកជញ្ជូន ដែលមានសក្កានុពល សម្រាប់ក្រុមហ៊ុនអង់គ្លេស មកធ្វើការវិនិយោគ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះ ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រជាបន្តរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

13239121_526761550841523_8893452762008295980_n 13254195_526762317508113_8636473293716761769_n 13227000_526762140841464_6206978504111388296_n 13254523_526762344174777_7817839821648012525_n 13260018_526761557508189_4882761761234947405_n 13241158_526761850841493_4275851530034949946_n 13254506_526761840841494_8933995548881018552_n 13254517_526761544174857_521689297045743438_n

Viewing all articles
Browse latest Browse all 619

Trending Articles