ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលការធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានពីប្រទេសម៉ាឡេស៊ី មកឱ្យកម្ពុជា។ វេទិការនេះ នឹងរៀបចំឡើងនៅកម្ពុជា នាខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាប្រធានគណៈកម្មការ រៀបចំវេទិកា ដ៏មានសារៈសំខាន់ លំដាប់ថ្នាក់ពិភពលោកមួយនេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នឹងនាំមកជូនកម្ពុជានូវមេដឹកនាំនយោបាយ ពាណិជ្ជកម្ម សង្គមស៊ីវិល និងផ្នែកសិក្សាធិការបញ្ញាវ័ន្ត សរុបប្រមាណ៧០០នាក់។ នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ប្រកបដោយកិត្យានុភាពមួយនេះ។










