Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

អគារថ្មី នៃបឋមសិក្សាពិជ័យសាគរ ស្នាមញញឹម ប្រជាជន ស្រុកកោះធំ

$
0
0

នៅថ្ងៃទី០៩ ខែមិថុនា២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនៃសាលាបឋមសិក្សាពិជ័យសាគរ ដែលមានទីតាំងស្ថិតនៅខាងក្នុងបរិវេណវត្ត ពិជ័យសាគរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

អគារថ្មីនេះមានកំពស់ពីរជាន់ មានចំនួនប្រាំបីបន្ទប់ ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសាឆ្នាំ២០១៥ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដោយចំណាយថវិកាអស់ប្រមាណ ប្រាំមួយម៉ឺនដុល្លារ។

អគារថ្មីនេះជួយសម្រួលដល់ការរៀនសូត្ររបស់សិស្ស និងបាននាំមកនូវស្នាមញញឹមជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ឪពុកម្តាយ និងប្រជាជននៅក្នុងស្រុក។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថាអគារថ្មីនេះ បូករួមជាមួយនឹងអគារសិក្សាប្រមាណ១៦៦ខ្នងផ្សេងទៀតនៅស្រុកកោះធំ គឺជាថ្នាលបណ្តុះគ្រាប់ពូជសន្តិភាព និងស្ថេរភាព ដែលបាននាំមកជូនដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

13406910_532485180269160_22232224985515096_n 13412972_532485076935837_2662027902021279251_n (1) 13342860_532486013602410_7673290780525727768_n 13434746_532485846935760_4157878931033911840_n 13325545_532486366935708_886128547517362812_n 13428483_532486556935689_5157265109149028317_n 13413595_532485763602435_2240546773087760015_n 13346539_532486656935679_8294764973993082000_n 13423852_532486286935716_1584711397418820973_n 13419100_532487106935634_2703765512730675158_n 13344577_532486403602371_7467243637600200127_n

Viewing all articles
Browse latest Browse all 619

Trending Articles