Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

$
0
0

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពី ស្ថានភាពនៃប្រតិបត្តិការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា (Flag of Convenience)។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់កិច្ចព្រមព្រៀងចុះបញ្ជីនាវាសញ្ជាតិកម្ពុជានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៥ហើយ ប៉ុន្តែបានអនុញ្ញាតឱ្យនាវាដែលមានវិញ្ញាបនបត្រមិនទាន់ផុតសុពលភាពបន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់ចុងខែសីហា ឆ្នាំ២០១៦។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា៖ កម្ពុជាលែងជារដ្ឋបាលនៃប្រទេសទង់ជាតិទៀតហើយ (Flag State Administration) ប៉ុន្តែកម្ពុជាជារដ្ឋបាលនៃប្រទេសកំពង់ផែ (Port State Administration) និងរដ្ឋបាលនៃនាវាតំបន់ឆ្នេរ (Coastal State Administration)។ លើសពីនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យសហភាពអឺរ៉ុបជួយផ្តល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ទាក់ទងនឹងប្រតិបត្តិការចុះបញ្ជីនាវាសញ្ជាតិកម្ពុជានេះ (Flag of Convenience)។

14039881_560336677484010_3779012448609537122_n 14046143_560336734150671_3460842670142954408_n 13932836_560336510817360_6375306053568292903_n 14051634_560336814150663_169753589145230339_n 14021676_560336500817361_4956860853476421373_n 13939502_560336520817359_7137801362185105279_n

Viewing all articles
Browse latest Browse all 619

Trending Articles