Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនអន្តរជាតិ ITNL International Pte Ltd

$
0
0

នៅថ្ងៃទី០៦​ ខែតុលា ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Dany Samuel នាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ​ ITNL Pte Ltd ​លោក Tran The Thanh នាយករងនៃក្រុមហ៊ុនអន្តរជាតិ ​ITNL​​ ​ លោក Jesudas Bell ​ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊នអន្តរជាតិ​ Futurelinks ​Pte Ltd ​ដោយមានការអមដំណើរពីលោក N Sitlhou លេខាទីមួយនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

លោក Samuel បានជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្រ្តី អំ​ពី គំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន នៅក្នុងការពិចារណាលើឱកាសថ្មីនៃ​ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោក Samuel បានណែនាំឱ្យស្គាល់នូវផលិតផលរបស់ខ្លួន ដែលមានឈ្មោះថា​ Macroseal ​ជាសារធាតុការពារគុណភាពផ្លូវថ្នល់ (customized microsurfacing solution) ​ ដែលអាចធ្វើឱ្យប្រសើរឡើងដល់គុណភាពនៃការសាងសង់ផ្លូវ​។ លោកបានកត់សម្គាល់ថាផលិតផលនេះជួយការពារផ្ទៃលើនៃផ្លូវថ្នល់ឱ្យជាប់បានយូរអង្វែង​។​

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះលោក Samuels ដែលបានផ្តល់ព័ត៌មាននេះ និងបានស្នើឱ្យ​ក្រុមហ៊ុននេះ​ផ្ដល់ប៉ាន់​ផលិតផលមួយសម្រាប់ធ្វើតេស្តនៅកម្ពុជា។

14591809_584164398434571_2317068471909911136_n 14520513_584164321767912_6682604447955083340_n 14479584_584163911767953_2634521656589742081_n 14502684_584163928434618_4178359701269555726_n 14519658_584164331767911_6864726457824128782_n 14570308_584163991767945_7129210409265572785_n

Viewing all articles
Browse latest Browse all 619

Trending Articles