Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

បឋកថា ក្រោមប្រធានបទ “យន្តការការកំណែទម្រង់វិស័យសាធារណការ​ និងការចួលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក”

$
0
0

នៅព្រឹកថ្ងៃទី១០​ ខែតុលា ឆ្នាំ២០១​៦ ​នៅបណ្ឌិត្យសភានគរបាល​កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញ មន្ត្រីនគរបាល និង​​និស្សិតប្រមាណ៨៥០រូប។

ឯកឧត្តមឧត្តមសេនីយ៍​ សេង ផល្លី ​ប្រធាន​បណ្ឌិត្យសភានគរបាល​កម្ពុជា បានសម្តែងការកោតសរសើរ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបាន​អញ្ជើញចូលរួមពិធីសំណេះសំណាលនេះ​ ​និងបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី​ និងសិក្ខាកាមទាំងអស់ ​អំពី​​ទិសដៅជា​យុទ្ធសាស្រ្តសំខាន់ៗ ចក្ខុវិស័យ​ សកម្មភាព​ សមិទ្ធិផល​​ តួនាទី និងភារកិច្ច​ដែលទាក់ទង​នឹងបណ្ឌិត្យសភានគរបាល​កម្ពុជា​។

ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានជម្រាបជូនលម្អិតអំពី ​គំនិតផ្តួចផ្តើម​កំណែទម្រង់សំខាន់ៗ​​ ​សកម្មភាពនានា ដែល​បានអនុវត្ត និងកំពុងអនុវត្តបន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធនឹង ការកាត់បន្ថយការចំណាយ លើការដឹកជញ្ជូន​ មណ្ឌល​ប្តូរ ​និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប​ AEON Mall ​ប្រព័ន្ធស្វ័យប្រវត្តកម្ម​ចុះបញ្ជីយានយន្ត​ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប្រឡង និងចេញ​ប័ណ្ណបើកបរយានយន្ត ម៉ាស៊ីន​ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចល័ត​ ការគ្រប់គ្រង​ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិធានការ និង​​ចំណាត់ការសំខាន់ផ្សេងទៀត ដែល​កំពុងត្រូវបានអនុវត្ត ដើម្បីស្តារ និងធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ដល់​​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់ ផ្លូវដែក ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់អំពី សារៈសំខាន់ នៃការអនុវត្តច្បាប់ដើម្បី​ប្រជាជាតិកាន់តែមាន​សុវត្ថិភាព និងវិបុលភាពថែមទៀត និងបានលើកទឹកចិត្តឲ្យសិក្ខាកាម​ទាំងអស់ ចូលរួមឲ្យបានសស្រាក់សស្រាំ​ ក្នុងការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក​ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ណ៍ និងការកកស្ទះចរាចរណ៍ នៅកម្ពុជា។​​

14568060_586123468238664_4989173355142204130_n 14568176_586123401572004_5715909498236650260_n 14591636_586123934905284_1608532277993808533_n 14611026_586123588238652_1699796030889357410_n 14657263_586123394905338_6634144845919919470_n 14572355_586123334905344_5027681924212089126_n 14502697_586123471571997_6086932952468647748_n 14680683_586123968238614_751300609586338772_n 14642322_586123474905330_979382586580789812_n 14516463_586123924905285_7149885132935880190_n 14642454_586124021571942_4016078551089642104_n 14642491_586123831571961_2975825870121895896_n 14610971_586123731571971_3604564997302813855_n 14604846_586123338238677_2954911852782622640_n 14522969_586123554905322_8050737548756750956_n 14632874_586123398238671_160254280488820187_n 14502720_586123841571960_421311083257581185_n 14666048_586123578238653_4183280690852263612_n

Viewing all articles
Browse latest Browse all 619

Trending Articles