Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែតុលា ឆ្នាំ២០១៦

$
0
0

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំបានពិភាក្សា លើរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៦ ស្តីពីការត្រួតពិនិត្យតាមដាន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចងក្រងដោយគណៈកម្មាធិការ។ របាយការណ៍នេះ ផ្តោតសំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានលើកឡើងផងដែរ នូវរបាយការណ៍ស្តីពីការបង្ក្រាប រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលផ្តោតជាសំខាន់លើការកាត់ទ្រុងរថយន្ត ការអនុវត្តច្បាប់ដោយស្មើភាពគ្មានការរើសអើង កិច្ចសហប្រតិបត្តិការល្អប្រកបដោយប្រសិទ្ធភាពនៅគ្រប់រាជធានីខេត្តទាំងអស់ទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់លើរបាយការណ៍ទាំងនេះ និងបានជម្រាបជូន សមាជិកសមាជិកគណៈកម្មាធិការ ឲ្យយកចិត្តទុកដាក់លើការបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវនៅឡើយដូចជាការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ និងជិះទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់អង្គប្រជុំផងដែរ អំពីផ្លូវថ្នល់ខូចច្រើនដោយសារកត្តាទឹកភ្លៀង និងកត្តាផ្សេងៗទៀត ដែលតម្រូវឲ្យមានការជួលជុលថែទាំជាបន្ទាន់។ ក្រសួងក៏បានរៀបចំម៉ូតូរ៉ឺម៉ក បំពាក់ដោយឧបករណ៍សម្រាប់ជួសជុលសំបុកមាន់ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានីខេត្ត ដើម្បីធ្វើការជួសជុលថែទាំផ្លូវថ្នល់។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងពីការប្តូរនីតិវិធីធ្វើការ និងការគ្រប់គ្រង តាមដានវាយតម្លៃលើការសាងសង់ផ្លូវ ដើម្បីពង្រឹងគុណភាពផ្លូវ។

ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគម្រោង ដែលនឹងបង្កើតឲ្យមានមណ្ឌលប្រឡងទ្រឹស្តីយកបណ្ណបើកបរ តាមប្រព័ន្ធស្វ័យប្រវត្តកម្មថ្មី នៅផ្សារទំនើបអ៊ីអនម៉ល និងលទ្ធភាពក្នុងការប្រឡងដៃចង្កូត តាមនីតិវិធីថ្មី។ នេះគឺជាការចូលរួមចំណែកដល់ការកាត់បន្ថយ ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដោយការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្តស្វ័យប្រវត្តកម្ម (អនឡាញ) និងការផ្តល់សិទ្ធិអនុញ្ញាតឲ្យ ម្ចាស់ហាងម៉ូតូ និងរថយន្តជាអ្នកផ្តល់ផ្លាកលេខសម្គាល់យានយន្ត និងចុះបញ្ជីជាមួយក្រសួង ជំនួសឲ្យម្ចាស់យានយន្តផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកើតសរសើរដោយស្មោះ ចំពោះសមាជិកសមាជិកាគណៈកម្មាធិការ ក៏ដូចជាក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយជោគជ័យ កន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារ ខិតខំប្រឹងប្រែងការងារបន្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់។

14915719_598701573647520_3966817949438993487_n 14900377_598700946980916_4936894612093606425_n 14907013_598700963647581_1642757168143378609_n 14947651_598701276980883_9122554003450765728_n 14980635_598700846980926_100039418654095790_n 14907563_598701266980884_1708031679558683864_n 14947449_598700960314248_4800963581947164417_n 14479681_598701593647518_6270039320432920785_n 14937212_598701310314213_370690797901153514_n 14681874_598701516980859_5518631159681554092_n 14915433_598701230314221_1133184519698860233_n 14732115_598701426980868_1640692105291763240_n 14922231_598701040314240_4977543652231735281_n 14900446_598700843647593_7486762064424539931_n 14915142_598701466980864_893815489400615512_n 14925439_598701366980874_6371596715658974956_n

Viewing all articles
Browse latest Browse all 619

Trending Articles