Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៥ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន

$
0
0

នៅល្ងាចថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៥ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន។

សហប្រធាននៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Felipe A. Judan អនុរដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន និងឯកឧត្តម Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន។

រដ្ឋមន្រ្តីបានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន និងបានឯកភាពលើគម្រោង/សកម្មភាពអាស៊ាន-ចិន ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៧។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់បានអនុម័ត ផែនការយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន (កែសម្រួល ​ឡើងវិញ) ដែលស្របតាមគោលដៅ និងសកម្មភាព នៃផែនការយុទ្ធសាស្ត្រដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ និងទស្សនៈវិស័យ “ខ្សែក្រវាត់មួយ-ផ្លូវមួយ” របស់ប្រទេសចិន។ ផែនការយុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយយ៉ាងសំខាន់សម្រាប់​ការកំណត់អាទិភាព, ការរៀបចំកម្មវិធីវិនិយោគ និងការកៀងគរមូលនិធិ សម្រាប់ច្រករបៀងដឹកជញ្ជូនសំខាន់ៗចំនួន៧ រវាងអាស៊ាន-ចិន ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់បានអនុម័ត យុទ្ធសាស្ដ្រអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្តដឹកជញ្ជូនអាស៊ាន-ចិន ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងកិច្ចសហប្រតិបត្តិការបច្ចេក​វិទ្យា និងវិទ្យាសាស្រ្តដឹកជញ្ជូន និងការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និង​ជាមួយចិន តាមរយៈ​ ការស្រាវជ្រាវនិងការអភិវឌ្ឍ ស្ដង់ដារនិងបទដ្ឋានបច្ចេកទេស សេវា​ បច្ចេកវិទ្យា ការផ្លាស់ប្តូរយោបល់គ្នារវាងអ្នកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងការរៀបចំផែន​ការ ស្រាវជ្រាវ។

15027743_605435652974112_5675282627739715788_n 15027620_605435519640792_6295976397878546814_n 15036427_605435239640820_8144659059988295327_n 15135841_605435656307445_5300835613488881176_n 15094381_605435552974122_4277344478029342139_n 15078925_605435242974153_2673880741262845266_n 15055840_605435332974144_7958280616469405199_n 15109610_605435369640807_3876539153345735672_n 15135827_605435339640810_3531331203433005607_n 15134672_605435522974125_4118476855984135307_n 15134579_605435236307487_2335079414117271946_n 15078918_605435346307476_5953996766592622840_n

Viewing all articles
Browse latest Browse all 619

Trending Articles