Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

$
0
0

នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីមធ្យោបាយនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសកម្ពុជា និងប្រទេសចិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំការគាំទ្រពីលោក Dai ដើម្បីជួយដល់សាជីវកម្មស្ពានថ្នល់ និងការខ្ចីឥណទានសម្បទានពីធនាគារហរណអហរណចិន សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីតម្រូវការនៃការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវអាកាស និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណការនិងដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តអនុរដ្ឋមន្រ្តី Dai បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រទាំងទ្វេភាគី ទាំងអន្តរជាតិដល់ប្រទេសចិន និងចាត់ទុកចិនថាជាមិត្តដ៏ល្អនិងជិតស្និទ្ធបំផុត។ ជាការឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមអនុរដ្ឋមន្ដ្រី បានសន្យាថានឹងរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះរវាងប្រទេសទាំងពីរ ហើយថានឹងបញ្ជូនសំណើទាំងអស់ទៅក្រសួង និងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយដល់កម្ពុជា តាមដែលអាចធ្វើទៅបាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូរបស់ខ្លួនមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីកម្ពុជា និងវាយតម្លៃពីកាលានុវត្តភាពពាណិជ្ជកម្មនិងការវិនិយោគទូលំទូលាយនៅក្នុងប្រទេសនេះ។

15107263_605785012939176_5061344100746113241_n 15079033_605785122939165_2334776794836376925_n 15036352_605785132939164_2082481809141836564_n 15036500_605785146272496_2689289740028101786_n 15032324_605785019605842_8701000382979984073_n 15095691_605785072939170_3873964633687737967_n 15027631_605785026272508_4187376999809898737_n

Viewing all articles
Browse latest Browse all 619

Trending Articles