Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

សន្និសិទពិភពលោកស្តីពីការដឹកជញ្ជូនប្រកបដោយនិរន្តរភាព

$
0
0

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦  ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសិទពិភពលោកស្តីពីការដឹកជញ្ជូនប្រកបដោយនិរន្តរភាពដែលប្រព្រឹត្តទៅនៅទីក្រុងAshgabat ប្រទេស Turkmenistan។

សន្និសីទនេះមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់ប្រទេសនានា អង្គការសហប្រជាជាតិ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីគំរូថ្មីមួយសម្រាប់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមរដ្ឋមន្រ្តីដឹកជញ្ជូនជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗរួមមាន៖ រដ្ឋមន្រ្តីដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន ថៃ ជប៉ុន កូរ៉េ និងប្រទេសប៊ូតង់ ជាដើម។

15171334_609563952561282_4217942452558662833_n 15203405_609563899227954_2597976962706795940_n 15171334_609563952561282_4217942452558662833_n 15202584_609563905894620_1174446077268649067_n 15230685_609563942561283_8586197494124291649_n

Viewing all articles
Browse latest Browse all 619

Trending Articles