ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ សកម្មភាពការងារធ្វើតេស្តគុណភាពសំណង់ផ្លូវថ្នល់លើការដ្ឋានផ្ទាល់ នៅបន្ទប់ពិសោធន៍ក្នុងមន្ទីរ និងការងារវាស់ស្ទង់ ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧ ដោយក្រាលកៅស៊ូ DBST ប្រវែង ៦ ៣៦០ម រួមនឹងសំណង់សិល្បការ្យ មួយចំនួន ចន្លោះគម ១៧២+០០០ ដល់គម ២៣៩+០៩០ ស្ថិតក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ។








