Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំពិសេសជាមួយប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន មកពីរាជធានី-ខេត្តទូទាំងប្រទេស។

$
0
0

ព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបប្រជុំពិសេសជាមួយប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន មកពីរាជធានី-ខេត្តទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានមន្ទីរទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារជួសជុលថែទាំផ្លូវថ្នល់ ប្រកបដោយការទទួលខុសត្រូវ និងធានាគុណភាពផ្លូវថ្នល់ឲ្យបានរឹងមាំយូរអង្វែង។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្តាប់នូវរបាយការណ៍ និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា បង្កើនទំនាក់ទំនាក់រវាងមន្ត្រីថ្នាក់កណ្តាលនិងថ្នាក់ក្រោម ក្នុងទិសដៅបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យឆាប់រហ័ស និង មានតម្លាភាព។

ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរទាំងអស់ ខិតខំប្រឹងប្រែងដឹកនាំក្រុមការងាររបស់ខ្លួន ធ្វើយ៉ាងណាបំពេញការងារនិងផ្តល់សេវាឲ្យបានឆាប់ និងមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ។

16266353_639476472903363_4274811792691843176_n 16195295_639476339570043_5763572996494528605_n 16266335_639476699570007_5437569482850755253_n 16265921_639476619570015_9076783608434492218_n 16265647_639476616236682_929997447502193277_n 16266297_639476566236687_5351940327030178921_n 16196074_639476739570003_6399406119824609376_n 16114637_639476552903355_4110795667093572189_n 16266217_639476686236675_1488860595085546639_n 16114735_639476859569991_9175455545435754782_n 16298816_639476799569997_6199166908075314888_n 16196013_639476372903373_7341859905711934871_n 16266335_639476699570007_5437569482850755253_n (1) 16114815_639476282903382_4372799641603961091_n

Viewing all articles
Browse latest Browse all 619

Trending Articles