ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ កាហ្សាកស្ថាន (Kazakhstan) ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសកម្ពុជា ហើយបានស្វែងយល់ពីអនុសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ពីមធ្យោបាយដែលប្រទេសទាំងពីរអាចតភ្ជាប់វិស័យដឹកជញ្ជូនរបស់ខ្លួន ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ ឱ្យគណៈប្រតិភូជួបពិភាក្សា និងធ្វើការងារឱ្យបានជិតស្និតជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីទិដ្ឋភាពភស្តុភារកម្ម កម្ពុជា ។











