Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំស្តីពីការវាយតម្លៃគ្រោះទឹកជំនន់ដែលកំពុងយាយីដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

$
0
0

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃគ្រោះទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលទ្ធភាពជួសជុលថែទាំគម្រោងស្ពាន និងផ្លូវថ្នល់ ដែលបានបញ្ចប់ការសាងសង់ និងគម្រោងកំពុងអនុវត្តបន្ត ដែលកំពុងទទួលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ជាប់ៗគ្នានាពេលប៉ុន្មានថ្ងៃកន្លងទៅក្រោមឥទ្ធិលព្យុះក្នុងតំបន់ ដែលបានបង្កើតជាជំនន់ទឹកភ្លៀងជន់លេច ញាំញីយ៉ាងខ្លាំងទៅលើបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តព្រះវិហ៊ារ ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលពួកគាត់ត្រូវការថ្នាក់ដឹកនាំរបស់ខ្លួនស្វែងរកដំណោះស្រាយបន្ទាន់ ក្នុងការជួសជុលថែទាំស្ពាន និងផ្លូវថ្នល់ដែលរងផលប៉ះពាល់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាប្រក្រតីឡើងវិញ។ 19260731_737944929723183_3000542674180146287_n 20476295_737945126389830_3483594625237483908_n 20476449_737945123056497_7552536742968119763_n 20479424_737944933056516_7625221189295624481_n 20525439_737945013056508_1159972579149402909_n 20525762_737945133056496_5210772537389006410_n 20525807_737944926389850_2174383343634010951_n 20597230_737945023056507_2034989670493533147_n 20604544_737945016389841_2459879958956675048_n


Viewing all articles
Browse latest Browse all 619

Trending Articles