Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយលោក Sugano Yuichi ប្រធានតំណាងអង្គការJICAប្រចាំកម្ពុជា

$
0
0

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Sugano Yuichi ប្រធានតំណាងអង្គការJICAប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងមកពីក្រសួងសាធារណការនិងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ដទៃទៀត។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើផែនការមេនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជានិង របាយការណ៍សិក្សាបឋមដែលត្រូវបានធ្វើបង្ហាញដោយក្រុមជំនាញការរបស់អង្គការJICA។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមជំនាញរបស់អង្គការJICA ពន្លឿនការសិក្សា ផ្តល់ការវិភាគ និងលទ្ធផលរបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីអាចកំណត់នូវបញ្ហាអាទិភាពនានា ទាក់ទងនឹងការជួយបង្កើតផែនការមេភស្តុភារកម្មសម្រាប់កម្ពុជា។

20770246_743879125796430_6550362846161895208_n 20770322_743879129129763_8753305176715722173_n 20799085_743878919129784_4207496139965540570_n 20799147_743878999129776_9161359314454546085_n 20799239_743878922463117_9153084588082552742_n 20799342_743878992463110_4775069847566853283_n 20799838_743878995796443_365598681652465708_n 20799852_743879122463097_4006905360985804563_n 20799861_743879205796422_9117867150685759495_n 20915077_743879202463089_6419449577740725053_n

Viewing all articles
Browse latest Browse all 619

Trending Articles