Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ចែក ១២.៥០០ មួកសុវត្ថិភាព ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

$
0
0

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អញ្ជើញដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅទីតាំងសួនព្រះគណ្ណី ជិតទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេ ដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍អប់រំដល់អ្នកជិះម៉ូតូដែល បានទទួលបង្កាន់ដៃផាកពិន័យនោះអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។ ប្រសិនបើគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំង អស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិន គោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ ២.៧៣១ ករណី មានអ្នកស្លាប់ ១.៣៥៧ អ្នក។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម។

គួរកត់សម្គាល់ផងដែរថា៖ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ។

22814492_774072956110380_8787763929319679485_n 22815174_774077316109944_6938755006264154676_n 22815391_774072889443720_8170563252760178627_n 22815393_774072276110448_1315664847509598490_n 22815399_774072042777138_2397224379315862380_n 22815436_774073936110282_1270951115116561736_n 22815520_774072036110472_5672243318922629639_n 22815555_774072939443715_2850530041007868553_n 22851678_774076999443309_6006228369421818996_n 22851800_774073066110369_3628703293267004692_n 22851848_774073779443631_4859954469034634264_n 22851885_774072222777120_1346217923594818196_n 22852023_774073876110288_36957532669524339_n 22852054_774072816110394_6374289006863452151_n 22852875_774072826110393_4550417532337634490_n 22853034_774072039443805_2983452728656044862_n 22853051_774072102777132_7056597595865997285_n 22853103_774073432776999_6160957461632102089_n 22853227_774073902776952_6853180212842391116_n 22885941_774073139443695_2648002944524616078_n 22886068_774073406110335_1540061886512054129_n 22886284_774073836110292_7337996380204353013_n 22894332_774073176110358_4771534805605899766_n 23031141_774073262777016_8273318464380829026_n 23031167_774073929443616_5869362235437409507_n 23031186_774072136110462_964607593006184605_n 23031702_774072132777129_7047991616113202046_n 23032470_774072409443768_2569189536114531101_n 23032718_774072306110445_3547429857020347252_n 23032796_774072769443732_2305178407084719545_n

Viewing all articles
Browse latest Browse all 619

Trending Articles