នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាស្តីពីភស្តុភារកម្មអន្ដរជាតិ សហការរៀបចំដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងក្រសួងការបរទេស(MOFA)។
សិក្ខាសាលានេះផ្តោតលើការផ្តល់ព័ត៌មានថ្មីៗស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងបាន ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អបំផុតទាក់ទងនឹងភស្តុភារកម្មពីបណ្តាប្រទេសផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើបទបង្ហាញក្រោមប្រធានបទ៖ “សកម្មភាពធ្វើឱ្យប្រសើរឡើងដល់វិស័យ ភស្តុរភារកម្មនៅកម្ពុជា” និងបានដាក់ចេញនូវនូវគោលនយោបាយសំខាន់ៗ និងក្របខ័ណ្ឌស្ថាប័ន ដែល កំពុងអភិវឌ្ឍនៅកម្ពុជាដូចជា៖ ក្រុមប្រឹក្សាភស្តុភារកម្មជាតិ គណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ និងការបង្កើតផែនការមេភស្តុភារកម្មជាតិ ការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍការតភ្ជាប់ ផ្នែកខាងក្នុង និងតំបន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញវិនិយោគិនជប៉ុនឱ្យពិចារណាលើឱកាស វិនិយោគនៅកម្ពុជា












