Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំបូកសរុបលទ្ធផលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែតុលា និងខែវិច្ឆិកា

$
0
0

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួត ពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែតុលា និងខែវិច្ឆិកា គ.ស ២០១៧ដោយមានការចូលរួម ពីសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកសារជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត។

សូមជម្រាបជូនថា៖ គ្រោះថ្នាក់ចរាចរណ៍ខែតុលា ឆ្នាំ២០១៧នេះមាន ចំនួន២២៧ករណី បណ្តាលឱ្យស្លាប់ចំនួន១១២នាក់ និងរបួសចំនួន៣០៨នាក់ ភាគច្រើននៅរាជធានីភ្នំពេញ។ ចំនួនជនរងគ្រោះគិតជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៣,៦នាក់ និងរបួសចំនួន១០នាក់ បើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃខែកញ្ញា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន៥៨ករណី ស្មើនឹង ២០% ស្លាប់ថយចុះចំនួន៤៦នាក់ស្មើនឹង២៩% និងរបួសថយចុះចំនួន១២៩នាក់ស្មើនឹង៣០% ប៉ុន្តែបើប្រៀបធៀបនឹងរយៈពេលនៃខែតុលា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន៥៤ករណី ស្មើនឹង១៩% ស្លាប់ថយចុះចំនួន១២នាក់ស្មើនឹង១០% និងរបួសថយចុះចំនួន៣៣៦នាក់ស្មើនឹង៥៤%។

ចំណែកខែវិច្ឆិកាវិញ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៧៦ករណី បណ្តាលឱ្យស្លាប់ចំនួន១៤៨ នាក់ និងរបួសចំនួន៥៧៧ ធៀបនឹងរយៈពេលដូចគ្នានៃខែតុលា(ខែមុន)ឆ្នាំ២០១៧ គ្រោះថ្នាក់កើនឡើង ចំនួន៥២ករណី ស្មើនឹង២៤% ស្លាប់ចំនួន៣៨នាក់ ស្មើនឹងចំនួន៣៥%។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់កុសល់ បានសំណូមពរឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ពិនិត្យមើលពីស្ថានភាពនេះឱ្យបានម៉ត់ចត់ និងស្នើឱ្យបន្តយុទ្ធនាការចែកមួកសុវត្ថិភាពថែមទៀត ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា តាមដែលអាចធ្វើទៅបាន។

24296677_789942257856783_2664161202591507493_n 24296817_789942101190132_3343904325932503459_n 24300905_789942014523474_7594063731446154028_n 24301381_789942107856798_1620245035951007777_n 24312369_789942231190119_2543425060078909240_n 24312899_789942017856807_6736806891873801346_n 24775061_789942367856772_8835372686505281604_n 24775069_789942267856782_1270553263897718441_n 24775197_789942104523465_6990522027100370577_n 24796813_789942304523445_8235406616563613551_n 24852123_789942294523446_5595896422000750424_n 24852149_789942021190140_2901668238879085812_n

Viewing all articles
Browse latest Browse all 619

Trending Articles