Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្ដម ស៊ុន ចាន់ថុល ចូលរួមគោរពវិញ្ញាណខន្ធសពឯកឧត្តម អ៊ឹម សិទ្ធី

$
0
0

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ដើម្បីចូលរួមគោរពវិញ្ញាណខន្ធសពឯកឧត្តម អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីម៉ោង៤:៤៥ នាទី នាព្រឹកថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មរណភាពរបស់លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់ស្វាមីដ៏ឧត្ដុង្គឧត្ដម ក៏ដូចជាការបាត់បង់បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌។ លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញការសោកស្ដាយចំពោះមរណភាពនេះ ព្រមទាំងបានចូលរួមរំលែកទុក្ខ ដោក្ដីស្រណោះអាឡោះអាល័យ និងសង្វេគបំផុត ជាមួយលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

24129854_792569230927419_8881052786827255545_n 24991387_792569027594106_7133760594192908584_n 24991507_792569034260772_8447171900713313287_n 24993226_792569030927439_5040353347392545259_n 24991507_792569034260772_8447171900713313287_n

 

 

 


Viewing all articles
Browse latest Browse all 619

Trending Articles