ព្រឹក, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្ត ស្វាយរៀងមានប្រារព្ធពិធីបើកការដ្ឋានសាងសងកំណាត់ផ្លូវជាតិលេខ១៣ ប្រវែង៦២,៤គម ពីកំចាយមារ ខេត្តព្រៃវែង មកក្រុងស្វាយរៀង ខេត្តស្វាយរៀង និងផ្លូវខេត្តលេខ៣១៤D ប្រវែង២៥,៦គម ពីប្រសូត ស្វាយទាប កាត់តាមកំពង់រោទិ៍ ទៅព្រៃវល្លិ៍ (ព្រំដែនកម្ពុជា-វៀតណាម) ក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) និងកម្មវិធីសាកល្បងសម្រាប់ការបន្សាំ នឹងបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ។