ឯ.ឧ កឹម បូរី ក៏បានណែនាំ អោយក្រុមហ៊ុនទទួលបន្ទុកសាងសង់ គឹត្រូវគោរពតាម បទដ្ឋាន បច្ចេកទេស នៃ ស្តង់ដាអន្តជាតិ សំដៅ គុភាព រឹងមាំ ក្នុង នោះ ត្រូវ យក ចិត្ត ទុក ដាក់ ផងដែរ អំពី ការងារ បរិស្ថាន អំពី សោភ័ណ្ឌ ភាព ពិសេស ការសាងសង់ ត្រូវ សម្រេច អោយ បាន ទាន់ ពេលវេលា ទៅ តាម កិច្ចព្រមព្រៀងដែលបានកំណត់។ ជាមួយគ្នានេះដែរ ដំណើរការសាងសង់ត្រូវបែងចែកអោយបានច្បាស់លាស់ រវាងរដូវប្រាំ និងរដូវ វស្សា ព្រោះ ថាការសាងសង់បើមិនបែងចែក ពេលវេលាអោយបានច្បាស់នោះទេ គុណភាពនៃសំណង់ ក៏ពុំបានរឹងមាំដែរ។ ឯ.ឧ កឹម បូរី បានណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវដាក់ ផ្លាកសញ្ញា នៅតាមកន្លែងសាងសង់នីមួយៗ អោយបានជាប់ជាប្រចាំ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៏។ ក្នុងឳកាសនោះដែរ ឯ.ឧ ក៏បានជម្រុញអោយ ក្រុមហ៊ុនស្ថាបនាអោយបានមុនរដូវភ្លៀង ហើយស្ថាបនាក្នុងរដូវ ប្រាំងនេះ ត្រូវបាញ់ទឹកអោយបានគ្រប់គ្រាន់ ដើម្បីបង្ហាប់ដីអោយហាប់ល្អ ចំពោះវត្ថុធាតុដើម ដែលត្រូវស្ថាបនាដូចជា កៅស៊ូ ថ្ម ត្រូវពិនិត្យគុណភាពវាអោយ បានច្បាស់ ពិសេសថ្ម ត្រូវរែងលាងទឹកអោយបានជ្រះល្អទើបយកទៅលាយនឹងកៅស៊ូ ខាំជាប់បានល្អ។
ក្រុមប្រតិភូបច្ចេកទេសចម្រុះផ្នែកស្ពានថ្នល់ របស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ដឹកនាំដោយ ឯ.ឧ កឹម បូរី អគ្គនាយកសាធារណការ លោក នូវឌ្ឍនះ ប្រធាននាយកដ្ឋានផ្លូវថ្នល់ លោក ណៃចំណង ប្រធានប្រតិបតិ្តគម្រោង កាលពីចុងសប្តាហ៏កន្លងទៅនេះ បានចុះអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេបាក់មេគង្គក្រោម ស្ថិតនៅភូមិ ខ្ពកអាទាវ ស្រុកលើកដែក ខេត្តកណ្តាល និងកំណាត់ផ្លូវលេខ ៣១១ និងកំណាត់ផ្លូវលេខ ៣៨៤ក្នុងខេត្តព្រៃវែង ។ ចំពោះកាដ្ឋានសាងសង់ទន្លេបាក់ មានប្រវែង ៣៩០ ម៉ែត្រ ដែលមានកម្ពស់ ៣៥ម៉ែត្រ ដល់មាត់ទឹក និងចាប់ពីផ្ទៃ មាត់ទឹក ដល់បាតទន្លេមានជម្រៅជាង ១០ម៉ែត្រ ការស្ថាបនានេះជាលក្ខណះរៀបថ្មសំណាញ់ជើងក្រោមប្រវែង ២២០ម៉ែត្រ និងផ្នែកខាងលើរៀបចំថ្ម ធម្មតា និង ចាក់ដីបំពេញ គម្រោងនេះស្ថាបនាដោយមន្ទីសាធារណការ ខេត្ត កណ្តាល ដែលមានរយះពេលសាងសង់ ១ឆ្នាំ ចាប់ផ្តើមសាងសង់ពី ខែ កុម្ភះ ឆ្នាំ ២០១៣ ហើយនិងបញ្ចប់នៅក្នុង ខែ មិនា ឆ្នាំ ២០១៤ ដោយប្រើប្រាស់គម្រោងថវិការហិរញ្ញប្បទានរាជរដ្ឋាភិបាល ជាង ១០ពាន លាន់រៀល។ ច្រាំងទន្លេបាក់ ចាប់ផ្តើមបាក់ក្នុង ឆ្នាំ ២០១១ និងមានសភាពធ្ងន់ធ្ងរក្នុងឆ្នាំ២០១៣ ដែលបណ្តាលអោយប៉ះពាល់ដល់ប្រជា ពលរដ្ឋដែល រស់នៅទីនោះប្រមាណជាង ១០០គ្រួសារ បច្ចុប្បន្នប្រជាជនដែលត្រូវរុះរើផ្ទះចេញពីទីនោះមានប្រមាណពី៣០ ទៅ ៤០ខ្នងផ្ទះ។
តាមការអោយដឹកពី ឯ.ឧ កឹម បូរី ជារៀងរាល់ឆ្នាំច្រាំងទន្លេនេះ បាក់ជាបន្តបន្ទាប់បើពុំមានវិអានការទប់ទល់ទេ វាមិនត្រឹមបណ្តាលអោយខូចខាត់ទ្រព្យសម្បតិ្ត ផ្ទះសំបែងរបស់ប្រជាពលរដ្ឋទេ ថែមទាំងកាត់ផ្តាត់ផ្លូវថ្នល់ មិនអាច ចរាចរដឹកជញ្ជូន បានថែមទៀតដូច្នេះត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំអោយមានមហន្តរាយជាបន្តទៀត។ ក្នុងឳកាសនេះដែលក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវលេខ ៣៨៤ និងកំណាត់ផ្លូវ លេខ៣១១ ស្រុកកំពង់លាវ លាតសន្ធឹងរហូតដល់ភូមិគ្រួស តភ្ជាប់ផ្លូវជាតិ លេខ ៨ ខេត្ត ព្រៃវែង មានប្រវែង ១២គីឡូ ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថាបនាផ្លូវក្រាលកៅស៊ូ(DBST)ស្ថាបនាដោយក្រុមហ៊ុនម៉ៅការ តាំង គឹមអេង ក្នុងនោះប្រើប្រាស់គម្រោងហិរញ្ញប្បទានទ្រទ្រង់ថវិការជាតិប្រមាណជាង ១លាន់ ១សែន ដុល្លាអាមេរិច។ រយះពេល សាងសង់ ១ឆ្នាំ គិតចាប់ពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១២ និងបញ្ចប់រួចរាល់នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣ រីឯកំណាត់ផ្លូវ ជាតិលេខ ៣១១ ចាប់ពីចំនុចស្រុកបាភ្នំ ដល់ស្រុកពាមរិ៏មានប្រវែងសរុប ២៩គីឡីម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថាបនាជា ប្រភេទផ្លូវកៅស៊ូ (DBST) កន្លងមកយើងបានស្ថាបនារួចរាល់ប្រមាណ ២៤គីឡូម៉ែត្រហើយ បច្ចុប្បន្ននៅសល់ ៤គីឡូម៉ែត្រ៨៥២ម៉ែត្រ ស្ថិតនៅក្នុងឃុំចាយ ស្រុកបាភ្នំ មកដល់តភ្ជាប់ផ្លូវជាតិលេខ ១១ត្រង់ កែងស្នេហ៏ស្រុកពាមរិ៏ កំពង់ដំណើរការស្ថាបនាបង្ហើយ ដោយអង្គភាបថ្នល់ នៃនាយកដ្ឋានផ្លូវថ្នល់ដែលមានរយះពេលសាងសង់ ១ឆ្នាំ គិតតាំងពី ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៣ និងបញ្ចប់នៅថ្ងៃទី ១៧ ខែ កុម្ភះឆ្នាំ ២០១៤ ដោយប្រើប្រាស់គម្រោងហិរញ្ញប្បទាន ទ្រទ្រងថវិការជាតិទឹកជំនន់(កេត សាណា)។