ក្រុមប្រតិភូ បច្ចេកទេស ចម្រុះ ស្ពាន ថ្នល់ របស់ ក្រសួងសាធារណកា និងដឺកជញ្ជូន និងធានាការអភិវឌ្ឍន៏ អាស៊ី(ADB) និង ទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិជប៉ុន(JICN) ព្រមទាំង ទីភ្នាក់ដឺកនាំដោយ ឯកឧត្តម កឺម បូរី អគ្គនាយកសាធារណការ លោក នូ វឌ្ឍនះ ប្រធាននាយកដ្ឋានផ្លូវថ្នល់ លោក ណៃ ចំណង់ នាយកប្រតិបត្តិគម្រោង កាលពីចុង សប្តាហ៏ កន្លងទៅនេះបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពាន និងផ្លូវក្នុងខេត្ត ព្រៃវែង និងកំពង់ចាម។
ស្ពានចំនួន២១ កន្លែងនៅលើកំណាត់ផ្លូវជាតិលេខ ១១ ចាប់ពីអ្នកលឿងកាត់តាមទីរួមខេត្ត ព្រៃវែង រហូតដល់ ថ្នល់ទទឺងតភ្ជាប់ផ្លូវជាតិលេខ ៧ ខេត្ត កំពង់ចាមមានប្រវែងជាង ៩០គីឡូម៉ែត្រ។ស្ពានលើកំណាត់ផ្លូវនេះ មានចំនួន ១៣កន្លែង កំពុងដំណើរការសាងសង់ ដោយប្រើប្រាសស់គម្រោងថវិកាឥណ្ឌទានសម្បទានពីដៃគូអភិវឌ្ឍន៏ ជាមួយកម្ពុជា ធនាគារអភិវឌ្ឍន៏ អាស៊ី និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ដោយឡែកស្ពានចំនួន ៦ កន្លែងត្រូវ បានសាង សង់រួចរាល់ ដោយប្រើប្រាស់ថវិការជាតិ ក្នុងនោះដែរស្ពានចំនួន ២កន្លែងទៀតពុំទាន់ មានគម្រោងថវិកាសាងសង់ នៅឡើយ។
តាមការអោយដឺងរបស់ឯកឧត្តម កឺម បូរី ស្ពានទាំង ១៣ កន្លែងដែលកំពុងដំណើរដែលសាងសង់ដោយក្រុមហ៊ុន HAZAMA Corperation និងក្រុមហ៊ុនក្នុងស្រុក វស្ណុកា ការសាងសង់នេះមាន ស្ពានចំនួន៨ ប្រើប្រាស់ គម្រោងថវិការរបស់ (JICA)ក្នុងនោះមានស្ពាន ក្បាលបឺងប្រវែង ៣៣ម៉ែត្រ ទទឺង ១១ ម៉ែត្រ ស្ពាន ស្នាត់ ប្រវែង ៤០ម៉ែត្រ ស្ពាន សាម ពុទ្ធោ ពី ប្រវែង ៤៤ម៉ែត្រ ស្ពានមេបុណ្យ ប្រវែង ៥០ម៉ែត្រ ស្ពានថ្កូវមួយ ប្រវែង ៤៤ម៉ែត្រ ស្ពានថ្កូវពីរ ប្រវែង២០ម៉ែត្រ ស្ពាន ឯករាបប្រវែង ៣៣ម៉ែត្រ ស្ពាន រំលិចប្រវែង ៤៤ម៉ែត្រ ដោយឡែក ស្ពាន៥ទៀតប្រើប្រាស់គម្រោងថវិការរបស់(ADB) និង (AUSAID) ប្រមាណជាង ៣លាន៣សែនដុល្លាអាមេរិច ដូចជាស្ពាន និងផ្លូវវាងក្រុងព្រៃវែង ស្ពានមានប្រវែង៦៧ម៉ែត្រ ទទឺង១៣ម៉ែត្រ ផ្លូវប្រវែង២ពាន់ម៉ែត្រ ទទឺង១៩ម៉ែត្រ និងស្ពានបារាយ៏លិច ៩៦ម៉ែត្រ ស្ពានបារាយ៏កើត ៤៨ម៉ែត្រ ស្ពាសាមពុទ្ធោ ប្រវែង៥០ម៉ែត្រនិងស្ពានអមពិលក្រៅ ប្រវែង៣០ម៉ែត្រទទឺង១១ម៉ែត្ររីឯស្ពានកោះរកានិងផ្លូវលេខ ២៧០ ក្នុងខេត្តកំពង់ចាម ស្ពានប្រវែង ៤៥ម៉ែត្រ ទទឺង ១១ម៉ែត្រ ផ្លូវ ប្រវែងជាង ៨គីឡូម៉ែត្រ ទទឺង ៦ម៉ែត្រដែលត្រូវសាងសង់ប្រភេទ(DBST)គម្រោងសាងសង់ស្ពាន និងផ្លូវខាងលើនេះនឺងគ្រោង បញ្ចប់នៅចុងឆ្នាម ២០១៣និងដើមឆ្នាំ២០១៤ក្រុមហ៊ុនដែលម៉ៅការសាងសង់រួមមាន ក្រុមហ៊ុន លីឈួង ក្រុមហ៊ុន ស៊ីបត ក្រុមហ៊ុន អ៊ឺងស៊ីមស៊ានិងក្រុមហ៊ុន រ៉ូយាល់មេគង្គ។ឯកឧត្តម កឺម បូរីបញ្ជក់ថាស្ពានដែលនៅសល់ចំនួន ២ទៀតពុំទាន់មានកម្រោងសាងសង់ គឹប្រភេទស្ពាន ដែក ដែលមានលក្ខណៈ រឺងមាំនៅឡើយ ប៉ុន្តែមានទទឺងតូចចង្អៀត ត្រឺមតែ៤ម៉ែត្រប៉ុណ្ណោះរីឯ ប្រវែង៨១ម៉ែត្រ កន្លង មកសាងសង់ដោយកម្រោង ថវិការបស់ប្រទេស បារាំង។
ការអភិវឌ្ឍន៏វិស័យហាដ្ឋារចនាសម្ពន័ សង្គមគ្រប់ផ្នែកខាងលើនេះ អាស្រ័យដោយប្រទេសយើង មានសុខសន្តិភាព ពេញលេញក៏ដូចជាការអនុវត្តយុត្តិសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាល។ សំដៅលើកកម្ពស់កំនើនសេដ្ឋកិច្ចជាតិ ក៏ដូច ជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយះការតភ្ជាប់ប្រព័ន្ធផ្លូវដឺកជញ្ជូនពីទីជនបទ មកទី ប្រជុំជន ខេត្ត ក្រុង ទូទាំងប្រទេសនិងបណ្តាប្រទេសជិតខាងនៃបណ្តាប្រទេសសហគមន៍អាស៊ានទាំងមូល។ ក្នុងឳកាសនោះដែល លោកដំណាង(ADB) មកពីទីក្រង ម៉ានីល ប្រទេសហ្វីលីពីន ក៏ដូចជាលោក តំណាង(JICA)និងលោកតំណាង(AUSAID)បានវាយតម្លៃខ្ពស់ ចំពោះកាអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ពិសេសប្រព័ន្ធផ្លូវថ្នល់ ទន្ទឺមនិងនេះលោកក៏មានចិត្តសប្បាយរីករាយ ចមពោះការអនុវត្តគម្រោងផែនការ ថវិកា របស់ លោកចំទិសដៅក្នុងការចូនរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋយ៉ាងមានតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។លោកក៏បានសន្យាថា នឺងបន្តគម្រោងថវិការផែនការអភិវឌ្ឍន៏ឆ្នាំមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។