ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរំលេចអំពីសកម្មភាពរបស់អនុគណៈកម្មការគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅថា (អនុគណៈកម្មការទី១) និងអនុគណៈកម្មការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហៅថា(អនុគណៈកម្មការទី២) ដែលនឹងប្រគល់ភារកិច្ចឱ្យនគរបាលត្រួតពិនិត្យឯកសារយានយន្ត នៅតាមបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុន AZ ដោយរួមបញ្ចូលប្រធានបទសុវត្ថិភាពចរាចរណ៍ ទៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋាន ការបំពាក់ ស្លាកសញ្ញាចរាចរណ៍ ការពង្រីក និងជួសជុល ថែទាំ ការសង្គ្រោះ ជនរងគ្រោះ ។
↧