Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤ ភ្នំពេញ ខេត្តព្រះសីហនុ

$
0
0

ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចដកយកកំណាត់ផ្លូវជាតិលេខ៤ពីការគ្រប់គ្រង​របស់​ក្រុម​ហ៊ុនAZ​ ដើម្បី​បញ្ចប់​​នៅការបង់ប្រាក់ ពីការធ្វើចរាចរណ៍ឆ្លង កាត់ទៅមកលើកំណាត់ផ្លូវជាតិលេខ៤ មក​ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រងវិញនោះ  ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នាចុងសប្តាហ៍ កន្លងមកនេះ គណៈប្រតិភូជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃ​ក្រសួង​​សា​ធា​រ​ណការ និងដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​ បានអញ្ជើញ ចុះពិនិត្យ ដោយផ្ទាល់​ពីស្ថាន​ភាព​នៃការពង្រីកផ្លូវ ថ្នល់ នៅលើកំណាត់​ផ្លូវជាតិ​លេខ៤។

ការចុះពិនិត្យស្ថានភាពនៃការពង្រីកផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៤នេះ គឺកំណាត់ទី១ ចាប់ផ្តើមពីចំណុចPK 39+860 ដល់PK40+380 មានប្រវែង៥២០ម៉ែត្រ ទទឹង៨ម៉ែត្រ ដោយនៅលើកំណាត់ទី១នេះ ការងារក្រួសក្រហមសំរេច បានប្រមាណ៧០%។ដោយឡែក កំណាត់ទី២ ចាប់ពីចំណុចPK 42+100 ដល់PK43+740 ប្រវែង៨៥០ម៉ែត្រ ទទឹង៩ម៉ែត្រ ហើយការងារដែលសម្រេចបាននៅលើកំណាត់ទី២នេះ គឺបានចាក់ដីសតួថ្នល់ បាន១០០%ហើយ និងកំណាត់ទី៣  ចាប់ពីចំណុចPK 104+100 ដល់PK104+700 មានប្រវែង៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ។ រីឯកំណាត់ទី៤ ចាប់ពីចំណុចPK 195+080 ដល់PK196+570 មានប្រវែង១៦០ម៉ែត្រ ទទឹង២ម៉ែត្រកន្លះ ហើយលើការងារដែលសម្រេចបាន រួមមាន ការងារក្រួសក្រហម ការងារថ្មម៉ិច និងការងារDBSTសំរេចបាន១០០%នៅលើកំណាត់ផ្លូវជាតិលេខ៤នេះដែរ គណៈប្រតិភូជំនាញបច្ចេកទេសស្ពាន ថ្នល់ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវបេតុង នៅត្រង់ចំណុចនៃចំណោទពេជ្រ​​និល លោកយាយម៉ៅ ទៅកាន់ខេត្តព្រះសីហនុ ដែលត្រូវស្ថាបនាជាផ្លូវបេតុងបន្តពីផ្លូវបេតុងចាស់ប្រវែង៦០០ម៉ែត្របន្ថែមទៀត ដើម្បីបង្ករលក្ខណៈ ងាយស្រួលដល់ការដឹកជញ្ជូនទៅមកសម្រាប់រថយន្តធន់ធំ។ ការងារសាងសង់នេះ អនុវត្តដោយមជ្ឈមណ្ឌលជួសជុល និងថែទាំផ្លូវថ្នល់ ដោយប្រើប្រាស់ គម្រោងថវិកាជាតិ ហើយការងារនេះបានចាប់ផ្តើមសាងសង់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។

តមកនៅថ្ងៃដដែលនេះដែរ គណៈប្រតិភូជំនាញបច្ចេកទេសស្ពាន ថ្នល់ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការពង្រីកផ្លូវ នៅក្នុងទីរួមខេត្តកែប ចាប់ពីចំណុចសេះស ដែលមានទទឹង៣៣ម៉ែត្រ ដោយមានសួនច្បារនៅចំកណ្តាល។ បច្ចុប្បន្ននេះ នៅលើកំណាត់ផ្លូវនេះ ការងារពង្រីកផ្លូវដែលសម្រេចបាន មានប្រវែង១៨០០ម៉ែត្រ ដោយក្នុងនោះបានចាក់ក្រាលកៅស៊ូ បានប្រវែង១២០០ម៉ែត្រ ជាប្រភេទផ្លូវអេស៊ី(AC) សរុបមកនៅលើកំណាត់ផ្លូវនេះ បានចាក់ក្រាលក្រៅស៊ូ សម្រេចបាន៤គីឡូម៉ែត្រ២០០ម៉ែត្រ។ ការងារសាងសង់នេះអនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ដោយប្រើប្រាស់គម្រោងថវិកាក្នុងផែនការឆ្នាំ២០១៥-២០១៦។

នៅក្នុងដំណើរនៃការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំដល់អ្នក​ទទួលបន្ទុកសាងសង់ ត្រូវ​ចាក់​ដី នៅត្រង់ចំណុចផ្លូវកោងឲ្យបានធំទូលាយ ល្អ និងត្រូវធ្វើការកិនបង្ហាប់ស្រទាប់គ្រឹះបាតក្រោមឲ្យបានហាប់ណែនល្អ ជាពិសេសត្រូវធ្វើ​ការជ្រើសរើសកៅស៊ូ ដែលមានគុណភាពល្អ មុននឹងចាប់ផ្តើម ចាក់ក្រាលកៅស៊ូ លើសពីនេះទៀត នៅត្រង់ចំណុច​នៃ​ការតភ្ជាប់មុខតំណរនីមួយៗ ត្រូវធ្វើការសាងសង់ឲ្យបានស្អាតល្អ ជៀសវាងមានលក្ខណៈខ្ពស់ទាប ហើយលើ​ការ​ងារ​ស្ថាបនានេះដែរ គឺត្រូវ​គោរពទៅ​តាមបទ​ដ្ឋាន​បច្ចេក​ទេសនៃ​ស្តង់​ដារអន្តរជាតិ ដើម្បីឲ្យទទួល​បាននូវ​ប្រសិទ្ធិ​ភាព និង​គុណភាព​ខ្ពស់ រួមទាំងត្រូវគិត​ពី​សោភ័ណ្ឌ​ភាព​ឲ្យ​បាន​ល្អ ជាពិសេសនៅត្រង់ចំណុចដែលធ្លាប់​តែមាន​គ្រោះ​ថ្នាក់យឹកញាប់ គឺត្រូវធ្វើការសិក្សា និងកែលម្អ ឲ្យបានឆាប់រហ័ស ដើម្បីជៀសវៀងកើត មានឡើងនូវគ្រោះថ្នាក់​ចរាច​រណ៍ជាថ្មីទៀត​។ នៅក្នុងឱកាសនេះ ឯឧ ត្រាំ អ៊ីវតឹក ក៏បានណែនាំដល់បណ្តាមន្ទីរសាធារណការខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវធ្វើការថែទាំផ្លូវ ថ្នល់ ស្ពាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវធ្វើការត្រួតពិនិត្យនៅតាម ទីតាំងនៃជញ្ជីងនីមួយៗរបស់ខ្លួន ដោយត្រូវធ្វើថែទាំ និងសម្អាតឲ្យ​បាន​ស្អាត​ល្អ។ដោយឡែក ចំពោះការស្ថាបនាផ្លូវ នៅក្នុងទីរួមខេត្តកែប ឯឧរដ្ឋមន្ត្រី បានណែនាំដល់​មន្ទីរសា​ធារ​ណការ និងដឹក​ជញ្ជូន​ខេត្តកែប ត្រូវធ្វើការសាងសង់ដោយ គោរពទៅ​តាមបទ​ដ្ឋាន​បច្ចេក​ទេសនៃ​ស្តង់​ដារអន្តរជាតិ ដើម្បីឲ្យទទួល​បាន​នូវ​​ប្រសិទ្ធិ​ភាព និង​គុណភាព​ខ្ពស់ រួមទាំងត្រូវគិត​ពី​សោភ័ណ្ឌ​ភាព​ផងដែរ ជាពិសេស ត្រូវដាក់​ស្លាក​សញ្ញាចរាចរណ៍​ឲ្យ​បានត្រឹមត្រូវ ព្រមទាំងគូស គំនូសផ្លូវឲ្យបានល្អ ពីព្រោះថា ផ្លូវនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដែល​មានភ្ញៀវទេស​ចរណ៍ធ្វើដំណើរឆ្លងកាត់មកកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ នេះផងដែរ។ ឯឧ ត្រាំ អ៊ីវតឹក បាន​​មានប្រសាសន៍​បញ្ជា​​ក់​ថា លើការងារស្ថាបនាផ្លូវ ថ្នល់ ស្ពាន គឺក្រសួងមានផែនការ ធ្វើការសាងសង់រហូត ទៅតាម​គម្រោងថវិកាជាតិ។ ក្នុងឱកាសនេះ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បាន​ជំរុញ​​ឲ្យអ្នក​ទទួល​បន្ទុក​សាងសង់ ត្រូវដាក់​ស្លាក់​សញ្ញា ភ្លើង​សំគាល់ នៅ​គ្រប់​ការ​ដ្ឋាន​សាង​សង់នីមួយៗ ឲ្យបានជាប់​ជាប្រចាំ ដើម្បី​សម្រួលដល់​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅពេល​បងប្អូនប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក៕

 

 


Viewing all articles
Browse latest Browse all 619