ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការនឹងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជា មួយ ឯកឧត្តម ផាន គ័ង ស៊ា អគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាក្នុងឳកាសដែរ ឯកឧត្តម ត្រូបញ្ជប់អាណិត្តការទូតរយៈពេលជាង៣ឆ្នាំនៅកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា នាទីស្តីការក្រសួងសាធារណការ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រជាជនក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាដែរមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានបង្ក លក្ខណៈងាយស្រួលដល់ ឯកឧត្តម និងមន្រ្តីការទូតចិន ទាំងអស់បំពេញការងារបេសកម្មការទូត កន្លងមកទទួលបានជោគជ័យគួរអោយកត់សម្គាល់ ឯកឧត្តម ផាន គ័ង ស៊ា បន្តថាបើទោះបី ឯ.ឧបាន បញ្ចប់ការងារការទូតនៅកម្ពុជាក៏ពិតមែន ឯកឧត្តម នៅតែបន្តទំនាក់ទំនងល្អជាមួយកម្ពុជាហើយក្នុង នាមតំណាងអោយរដ្ឋាភិបាលចិនកិច្ចការអ្វីដែរនៅសេសសល់ ឯកឧត្តម និងពន្យល់ជម្រាបជូន ឯកអគ្គរដ្ឋទូតថ្មីអោយបន្តជម្រុញទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅមុខទៀត។
ឯកឧត្តម ត្រាំ អ៊ីវតឹក សម្តែងការកោតសរសើរដល់ ឯកឧត្តម ផាន គ័ង ស៊ា ដែលបានមកបំពេញ បេសកម្មទូតនៅកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កា ពិសេសតាមរយៈ ឯកឧត្តមរដ្ឋាភិបាលចិន បាន ជួយដល់កម្ពុជា លើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ដែរជាផ្នែកមួយនៃការអភិវឌ្ឍន៏ ប្រទេសកម្ពុជាក៏ដូចជាការទ្រទ្រង់សេដ្ឋកិច្ចក្នុងតំបន់ជាដើម។
ឯកឧត្តម បន្ថែមថា ផ្លូវជាតិ ស្ពានជាច្រើនខ្សែរដែលស្ថាបនាហើយនិង កំពុងដំណើរការស្ថាបនាភាគច្រើនជាជំនួយទ្រទ្រង់ពីប្រទេសចិន ទាំងនេះបានបង្ហាញទំនាក់ទំនង កម្ពុជា ចិន កាន់តែមានភាពរឹងមាំ ស្អិតរមួតទ្វេរដងថែមទៀត៕