Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បើកសិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម រវាងកម្ពុជា និងវៀតណាម

$
0
0

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ការដឹកជញ្ជូនតាមផ្លូវទឹក និង​ភស្តុភារកម្ម រវាង កម្ពុជា និងវៀតណាម បានប្រារព្វបើក ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម JUJI KUMAMARU ឯកអគ្គរាជទូតប្រទេស ជប៉ុនប្រចាំនៅកម្ពុជា នៅសណ្ឋាគារលើរ៉ូយ៉ាល់។

លោក Tsuyoshi Nakazaki ប្រធាននាយកដ្ឋានកំពុងផែ និងនាវាចរណ៍ ក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយ​នឹង​កម្មវិធីនៃការតភ្ជាប់ រវាង មធ្យោបាយនៃការដឹកជញ្ជូនផ្លូវទឹក នៃអង្គសិក្ខា​សាលានា​ពេល​នេះ គឺជាថ្ងៃមួយដ៏ល្អ ដែល​យើង​ចង់ឃើញថា នៅពេលខាងមុខ នឹងមាន​ការវិវឌ្ឍន៍​យ៉ាង​មាន​ប្រសិទ្ធភាព ហើយមានភាពប្រសើរ នៅក្នុងវិស័យសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម ដូច្នេះផ្លូវទឹកនេះ គឺជាផ្លូវទឹកមួយដ៏ល្អ ដែលអាចក្លាយទៅជា ផ្លូវ ចរាចរណ៍ មានការ​សន្សំសំចៃថវិកា និងចំណេញពេលវេលាផងដែរ។ លោកមានប្រសាសន៍បន្តថា នៅក្នុង ការ​ប្រកួត​​ប្រជែង ក្នុង​ចំណុច​នៃការ​ធ្វើ​ចរាចរណ៍ផ្លូវគោកនេះ  គឺយើងឃើញថា វាជាចំណុច​មួយដ៏ល្អ ក្នុងការ តភ្ជាប់រវាង​ប្រទេសទាំង​ពីរ ហើយ​នឹង​តភ្ជាប់ទៅបណ្តា​ប្រទេសលើ​ពិភព​លោក។

ឯកឧត្តម JUJI KUMAMARU មានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាមធ្យោបាយដឹកជញ្ជូន ដ៏មានសារៈសំខាន់បំផុតមួយ ទាំងសំរាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនៅក្នុងប្រទេស ទាំងពីរនេះ មានបណ្តាញផ្លូវទឹក ដែលនៅឆ្ងាយពីសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់  ហើយតម្លៃនៃការដឹកជញ្ជូន តាមផ្លូវទឹក គឺមានតម្លៃថោកជាងមធ្យោបាយដឹកជញ្ជូន ដទៃទៀតយ៉ាងខ្លាំង។ ដោយហេតុនោះ ការអភិវឌ្ឍន៍ បណ្តាញផ្លូវទឹកនឹងផ្តល់ផលប្រយោជន៍ ដ៏ធំធេងដល់ប្រទេសទាំងពីរ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម។ឯឧឯកអគ្គរាជទូត មានសង្ឃឹមថា សិក្ខាសាលានេះ គឺធ្វើឡើងចំពេលល្អណាស់ ដោយហេតុថា ការដឹកជញ្ជូន និងភស្តុភារតាមផ្លូវទឹករវាងប្រទេសទាំងពីរ កំពុងតែក្លាយទៅជាវិស័យដឹកជញ្ជូន ដែលមាន សារៈសំខាន់ខ្លាំងឡើងជាលំដាប់។ ប៉ុន្តែបណ្តាញផ្លូវទឹក នឹងទទួលបាននូវភាពកាន់​តែសំខាន់​ឡើងដោយការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។ ​ឯកឧត្តម មានប្រសាសន៍បញ្ជាក់ ថាប្រទេសជប៉ុន បាននិងកំពុងជួយដល់ប្រទេសកម្ពុជា នៅក្នុងវិស័យដឹកជញ្ជូនជាច្រើនឆ្នាំ​មកហើយ។ជាពិសេសនោះ យើងមាន គំរោងអាទិភាពធំៗចំនួនពីរនៅក្នុងវិស័យនេះ មួយគឺ ការស្តារ និងជួសជុល កែលំអរផ្លូវ ថ្នល់ នៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូង ដែលក្នុងរួមមាន មានផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ហើយនឹងគម្រោង អាទិ ភាព មួយទៀត គឺកំពុងផែក្រុងព្រះសីហនុ ដែលគម្រោងទាំងពីរនេះ នឹងជួយជំរុញការដឹកជញ្ជូនផលិតផល រវាង កម្ពុជា និងប្រទេសវៀតណាម។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសសមាជិក នៅតាមដងទន្លេ មេគង្គមួយ ហើយគឺជាប្រទេសមួយ ដែលមានលទ្ធភាព មានច្រកផ្លូវទឹកល្អ មានចំងាយរហូតទៅដល់ ២ពាន់គីឡូម៉ែត្រ ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះទន្លេបាសាក់ ទាំងទន្លេផ្នែកខាងលើ និងទន្លេផ្នែក ខាងក្រោម យើងឃើញថាទន្លេសាប គឺជាទន្លេមួយដ៏មាន ប្រសិទ្ធភាព ដែលតភ្ជាប់ ហើយនឹងបដិភាគ ទៅដល់អ្វីដែលជាការអភិវឌ្ឍន៍ នៅក្នុងវិស័យ​តភ្ជាប់​ផ្លូវទឹក នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក យើង បានប្រើផ្លូវទឹកនេះ ដើម្បី​ចរាច​រ​ណ៍​ដឹក​កជញ្ជូនរួចមកហើយ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការដឹក ជញ្ជូនតាមផ្លូវទឹក គឺជាប្រធានបទមួយ និងជារង្វាស់មួយ ដែលយើងប្រើមានភាពប្រសើរជាង បើប្រៀបធៀប​ទៅនឹង ផ្លូវគោក ផ្លូវអាកាស និងផ្លូវដឹកជញ្ជូនផ្សេងៗ ដូច្នេះ ឯកឧត្តម សង្ឃឹមថា  ផ្លូវទឹក នឹងផ្តល់​ឱកាស​ដល់ ព្រះរាជាណាចក្រកម្ពុជា  ដែលអាចតភ្ជាប់ទៅនឹងអ្វី  ដែលជាការភ្ជាប់​ជាមួយ​នឹង​សេដ្ឋកិច្ចពិភពលោក   ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់​ខ្ពស់របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឃើញថា ការតភ្ជាប់ផ្លូវទឹក ហើយនិងការតភ្ជាប់ រវាងផ្លូវ ផ្សេងៗ ទៀត នៅក្នុងបណ្តាប្រទេសជិតខាង នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍នៅលើវិស័យ​ផ្សេងៗ ស្តីអំពី ការតភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ទឹក​នេះ ដែលជាជំនួយ ទៅដល់ការដឹកជញ្ជូន តាមកប៉ាល់ និងការដឹកជញ្ជូន​ផ្សេៗ​ទៀត​។​ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា នៅក្នុងចំណុចនេះ គឺមានការទាក់ទាញ មានការជួយ មានការផ្តល់ នូវគុណប្រយោជន៍ជាច្រើន ដែលយើងអាចយកប្រទេសកម្ពុជា តភ្ជាប់ជា​មួយ​នឹង​បណ្តា​ប្រទេស​ផ្សេងៗ ដែលមានតម្លៃដឹកជញ្ជូនទាប កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងកាត់​បន្ថយនូវការប៉ះពាល់បរិស្ថានផង ដែរ ដូច្នេះម៉ូដែលបែបនេះ ឯកឧត្តម សង្ឃឹមថា  វាអាច​ជួយ​​​ឲ្យមាន​និរន្ត​រភាព ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម  នៅក្នុងបណ្តាប្រទេស​ក្នុងតំបន់  ។  ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក  ប្រសាសន៍បញ្ជាក់បន្តថា     ព្រះរាជាណាចក្រកម្ពុជា ហើយនឹង​ប្រទេស​ផ្សេងៗ ដូចជា ប្រទេសវៀតណាម គឺយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ស្តីអំពី​ចរាចរណ៍ផ្លូវទឹកនៅក្នុងឆ្នាំ ២០០៩ ដែលនេះគឺជាជំហានមួយក្នុងការផ្តល់ឱកាស ឲ្យយើងអាច​ប្រើនៅមធ្យោ បាយផ្លូវទឹកនេះ ដើម្បីដឹកជញ្ជូន ដែលធ្វើឲ្យចំណេញទាំងពេល​វេលា និងថវិកា ហើយយោងទៅតាមកិច្ច ព្រមព្រៀងនេះ គឺយើងមានផលប្រយោជន៍ រវាងប្រទេស​ទាំងពីរ កម្ពុជា-វៀតណាម និងបណ្តា ប្រទេស នានា ផងដែរ៕

tran-vn6 tran-vn5 tran-vn4 tran-vn3 tran-vn2 tran-vn1

Viewing all articles
Browse latest Browse all 619