Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ របស់វេទិកាសេដ្ឋកិច្ចពិភពលោក

$
0
0

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវេទិកាសេដ្ឋកិច្ចពិភពលោក ដែលដឹកនាំដោយលោកបណ្ឌិត Philipp Rosler ប្រធាន និងជាសមាជិកគណៈគ្រប់គ្រងមជ្ឈមណ្ឌលយុទ្ធសាស្ត្រតំបន់ លោកJustin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Anne Catherine Gay de Combes អ្នកឯកទេសផ្នែកសហគមន៍ យុទ្ធសាស្ត្រតំបន់ អាស៊ីប៉ាស៊ីហ្វិក លោកស្រី Trang Vergari ប្រធានគ្រប់គ្រងសហគមន៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោក Pierre Tami សហគ្រិនសង្គម ប្រចាំនៅប្រទេសកម្ពុជា ។

លោកបណ្ឌិត Philip Rosler បានជម្រាបជូនដំណឹងល្អដល់ឯកឧត្តមទេសរដ្ឋមន្ត្រីអំពីសេចក្តីសម្រេចរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានសម្រេចអនុញ្ញាតឲ្យកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកដ៏អស្ចារ្យនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៧។

វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាស្ថាប័នប្រកបដោយកិត្យានុភាពជាសកល ដែលអាចទាក់ទាញអ្នកជំនួញធំៗ អ្នកដឹកនាំនយោបាយ និងសង្គមស៊ីវិល ឲ្យចូលរួមក្នុងវេទិកានៃកិច្ចប្រជុំកំពូលរបស់ស្ថាប័ននេះ។

សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងស្នើសុំឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកក្រោយ។ ការសម្រេចឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិធំៗ គឺជាការទទួលស្គាល់សមិទ្ធិផលនានាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី និងការដើរតួនាទីសំខាន់របស់កម្ពុជានៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ នេះគឺពិតជាកិត្តិយសដ៏ធំធេងរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបំពេញការងារជាមួយក្រុមហ៊ុនពហុជាតិធំៗ ដើម្បីឲ្យជួយបញ្ចុះបញ្ជូលវេទិកាសេដ្ឋកិច្ចពិភពលោកមករៀបចំនៅកម្ពុជាតាំងពីឆ្នាំ២០១៣មកម្លេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងធ្វើការងារជាមួយគណៈកម្មាធិការរៀបចំកម្មវិធីដើម្បីធានាឲ្យកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ ចងចាំជាប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិខ្មែរ។


Viewing all articles
Browse latest Browse all 619

Trending Articles