Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន មកពីក្រុមហ៊ុន សំណង់ Beijing Urban Construction Group

$
0
0

នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដែលរួមមាន៖ លោក Daizong Li ប្រធានក្រុមហ៊ុនផ្នែកអន្តរជាតិ លោក Raymond Luo អនុប្រធាន និងលោកស្រី Annabella Li តំណាងក្រុមហ៊ុនតាមផ្នែកមកពីក្រុមហ៊ុនសំណង Beijing Urban Construction Group។

គណៈប្រតិភូបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតជាសំខាន់លើការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុក។

ក្រុមគណៈប្រតិភូបានស្វែងរកកិច្ចសហការ និងការគាំទ្រពីក្រសួងសាធារណការនិងដឹកជញ្ជូន។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្ដ្រីចូលរួមវេទិកាសំខាន់មួយស្តីពីការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងប្រព្រឹទៅនៅក្នុងប្រទេសចិនក្នុងខែមិថុនាឆ្នាំនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសំណង់Beijing Urban Construction Group ដែលបានចាប់អារម្មណ៍លើការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការឲ្យបានជិតស្និទ្ធជាមួយនឹងធនធានរបស់ក្រសួងដើម្បីធ្វើឲ្យគម្រោងរបស់ពួកគេឈានទៅមុខ។

13100864_516384501879228_5206636228931876811_n (1) 13095915_516384678545877_7243463178488281479_n 13076839_516384555212556_3690894211624603289_n 13076557_516384638545881_8289363635723641725_n 12107168_516384625212549_3898921228769656787_n 13095915_516384678545877_7243463178488281479_n 13096221_516384558545889_4629723967646486751_n 13100685_516384418545903_8905159740019947746_n

Viewing all articles
Browse latest Browse all 619

Trending Articles