Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ព្រឹត្តិការណ៍ជិះរថភ្លើង របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដើម្បីស្វាគមន៍ នូវការបើកទំព័រសករាជថ្មី នៃរថភ្លើងកម្ពុជា

$
0
0

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអមដំណើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរតាមរថភ្លើងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជា ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។

ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលដទៃទៀត ដែលបានអមដំណើរ សម្តេចនាឱកាសនោះរួមមាន៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក John Guiry នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជាផងដែរ។

ព្រឹត្តិការណ៍នេះជាការស្វាគមន៍ នូវការបើកទំព័រសករាជថ្មី នៃការធ្វើដំណើរតាមផ្លូវរថភ្លើងកម្ពុជា សម្រាប់សាធារណជន បន្ទាប់ពីបានបិទប្រតិបត្ដិការរបស់ខ្លួន អស់រយៈពេលជាង៣០ឆ្នាំកន្លងមក។ ផ្លូវដែកនៅកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកដល់ការសម្របសម្រួល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានភាពរលូន។

ការធ្វើដំណើរនេះ មានទូររថភ្លើងចំនួនប្រាំទូរ ផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់ ក្នុងនោះរួមមាន៖ មន្ត្រីរដ្ឋាភិបាល និងសាធារណជនទូទៅផងដែរ ហើយការធ្វើដំណើរនេះនឹងត្រូវចំណាយពេលប្រហែល ៧ម៉ោង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។

ការធ្វើដំណើរនេះបានធ្វើឲ្យក្រុមហ៊ុនផ្លូវដែក បង្ហាញពីសមត្ថភាពដឹកជញ្ជូនអ្នកដឹកដំណើរ និងរថយន្តរបស់ពួកគេនៅលើរថភ្លើងផងដែរ!

ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនេះ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហត្ថរបស់ព្រះបរមរតនៈកោដ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ។

ការសាងសង់ផ្លូវដែកទាំងនេះ ត្រូវបានបែងចែកជាបីដំណាក់កាល៖ (ក) ពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ មានប្រវែង ៧៥គីឡូម៉ែត្រ (កសាងពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៦) (ខ) ពីខេត្តតាកែវ ទៅខេត្តកំពត មានប្រវែង ៩២គីឡូម៉ែត្រ (កសាងពី ឆ្នាំ១៩៦៦ ដល់ ឆ្នាំ១៩៦៧) និង (គ) ពីខេត្តកំពត ទៅកាន់ ខេត្តព្រះសីហនុ និងទៅកំពង់ផែព្រះសីហនុ មានប្រវែង ៩៩គីឡូម៉ែត្រ (កសាងពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩) ។

13062522_517417115109300_1286843044898990563_n 13103348_517417978442547_4369474418785580779_n 13100718_517417121775966_8196115264885756966_n 13076733_517418115109200_100755634954382579_n 13124794_517418505109161_6925030353453682606_n 13062083_517417801775898_4286560423203504193_n 13100890_517417435109268_4367911597731476957_n 13103383_517417775109234_1365742056067558046_n 13138766_517417371775941_6668001542939572793_n 13087790_517417108442634_671499501669499102_n 13100881_517417418442603_1059243260487636270_n 13076678_517417745109237_4674033949341354749_n

Viewing all articles
Browse latest Browse all 619

Trending Articles