Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការប្រកាសបញ្ចុះតំលៃដឹកជញ្ជូន នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣០នៃទិវាពលកម្មអន្តរជាតិ

$
0
0

នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ   និងដឹកជញ្ជូន    បានអមដំណើរ ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករកម្មការនី និយោជិតរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣០នៃទិវាពលកម្មអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអំពី សារៈសំខាន់នៃកំពង់ផែ ក្នុងការបម្រើសេវាដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានពង្រីក និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព ក្នុងការផ្តល់សេវាដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរដល់អតិថិជនទាំងអស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពី ការកើនឡើងនៃចំនួនកុងតេន័រ ចំនួន១៧% នៅឆ្នាំ២០១៥។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សហការជាមួយអ្នកជំនាញរបស់អង្គការ JICA កំពុងសិក្សាពី លទ្ធភាពនៃការកសាងផែកុងតេន័រថ្មីមួយ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ ៩៣% នៅលើពិភពលោក អាចប្រើប្រាស់សេវាកំពង់ផែនេះបាន។ ការសាងសង់ផែនេះ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន សម្តេចនាយករដ្ឋមន្រ្តី ផងដែរអំពី ការបញ្ចុះតម្លៃសេវា ដោយមានការឯកភាពពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ(PPAP) កាំសាប(KAMSAB) និងក្រុមហ៊ុនរថយន្តដឹកជញ្ជូន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកាំសាប បញ្ចុះកម្រៃសេវា១០% រីឯកំពង់ផែស្វយ័តភ្នំពេញបញ្ចុះកម្រៃសេវា៥% ។ ក្រុមហ៊ុនរថយន្តដឹកជញ្ជូនបញ្ចុះតំលៃដឹកជញ្ជូនចំនួន១០ដុល្លារ សម្រាប់កុងតេន័រ ៤០ហ្វីត និង៥ដុល្លារ សម្រាប់ ២០ហ្វីត ។ ការបញ្ចុះតំលៃទាំងនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដែលជាផ្នែកមួយនៃផែនការ ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

13095981_517761738408171_5406401104197904764_n 13062348_517762001741478_331165863560484590_n 13087655_517761781741500_5599611989728487991_n 13100939_517761735074838_6913597308159539334_n 13118826_517761785074833_6818374743870273942_n 13103385_517761918408153_3351143445020105178_n 13087405_517761731741505_7495396463650260771_n 13096015_517761788408166_2813655008597431160_n

Viewing all articles
Browse latest Browse all 619

Trending Articles