Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីចុះហត្ថលេខាសម្រាប់គម្រោងជួសជុលស្តារ ស្ពានមិត្តភាពកម្ពុជាជប៉ុន (ជ្រោយចង្វារ)

$
0
0

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង សម្រាប់ការជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្ម Central Consultant Inc, ដែលតំណាងដោយលោក Teruo Nakagawa ប្រធានទីប្រឹក្សា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងអបអរសាទរចំពោះក្រុមហ៊ុន ដែលត្រូវបានជ្រើសរើស ជាក្រុមហ៊ុន ទីប្រឹក្សាជំនាញ សម្រាប់គម្រោងនេះ ដោយអង្គការ JICA។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ត្រូវបានកសាងឡើង ពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ ១៩៦៣ ដែល មានប្រវែង ១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញនៅក្នុង ឆ្នាំ១៩៧២ និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤។ នៅឆ្នាំ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា៖ ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។ ដោយសារស្ពាននេះ ដើរតួនាទីជាសរសៃឈានដ៏មានសំខាន់ សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាដើម្បីជួសជុលស្ពាននេះឡើងវិញក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន។ គម្រោងដែលត្រូវ ចំណាយជាទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិកនេះ ត្រូវបានអនុវត្តដោយអង្គការJICA ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២២ខែ។

13087369_518525814998430_6702203790265487619_n 13124594_518525534998458_1790427979952220351_n 13124804_518525568331788_8737601295405920484_n 13139338_518525571665121_4618923185762276564_n 13082525_518525818331763_977271069647408154_n 13102822_518525751665103_6433248214636710423_n

Viewing all articles
Browse latest Browse all 619

Trending Articles