Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការដឹកជញ្ជូនលើសទម្ងន់ និងការពង្រឹងវិធានការទប់ស្កាត់

$
0
0

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពី ការដឹកជញ្ជូនលើសទម្ងន់ និងការពង្រឹងវិធានការទប់ស្កាត់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងសាលារាជធានីខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត តំណាងកងកម្លាំងនគរបាល និង យោធាថា្នក់ជាតិ កំពង់ផែភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ព្រមទាំង មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាអំពី បញ្ហាដែលទាក់ទងទៅនឹង ការផ្ទុកលើសចំណុះ ការកែច្នៃ តម្លើងយានយន្តខុសបទដ្ឋាន ស្ដង់ដារបច្ចេកទេស ដែលមានចែងនៅក្នុងច្បាប់ និងពិភាក្សាពីវិធានការសមស្របដែលត្រូវអនុវត្ត។

អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ យ៉ាងសកម្ម អំពីវិធីដើម្បីគ្រប់គ្រង រថយន្តផ្ទុកលើទម្ងន់ និងការកែច្នៃយានយន្ត ខុសបទដ្ឋានស្តង់ដារបច្ចេកទេស ដោយមិនទទួលបានការផ្តល់សិទ្ធិអនុញ្ញាត្រឹមត្រូវ។ អង្គប្រជុំបានឯកភាពថា នឹងជួបប្រជុំជាថ្មីម្តងទៀត នាខែក្រោម ដើម្បីពិនិត្យឡើងវិញនូវស្ថានភាព ការងារដូចខាងក្រោម៖

- ការធ្វើប្រតិភូកម្មការងារ ទៅឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ក្នុងការចុះបញ្ជីយានដ្ឋានជួសជុល និងកែច្នៃយានយន្ត ដែលផ្ទៃក្រឡាទីតាំងមានទំហំ ចាប់ពី ២៥០ម៉ែត្រការ៉េឡើងទៅ។

- ធ្វើយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងអំពីបច្ចេកទេស នៃការជួលជុល កែច្នៃ អនុឡោមតាមបទដ្ឋានស្តង់ដារ និងត្រូវជំរុញលើកទឹកចិត្ត ដល់យានដ្ឋាន ដែលមិនទាន់ចុះបញ្ជី នៅសេសសល់ ទាំង ១.៩២៣ យានដ្ឋាន ឲ្យមកចុះបញ្ជីជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

- លទ្ធភាពនៃការដាក់ដំណើរការឡើងវិញ នៃជញ្ជីងថ្លឹងរថយន្តចល័ត ដើម្បីថ្លឹងរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ និងនៅទីតាំងដែល លើកដាក់ទំនិញចូលក្នុងរថយន្ត។

- រៀបចំសារឡើងវិញ នូវរចនាសម្ព័ន្ធ នៃគណកម្មការ គ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ និងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត។

- ការរៀបចំ ចេញស្ទីគ័រ អនុញ្ញាតពិសេស សម្រាប់បិទសម្គាល់រថយន្តដឹកទំនិញ ដែលបានត្រួតពិនិត្យត្រឹមត្រូវ និងទទួលបានការអនុញ្ញាតពីក្រសួង។

- ការកែសម្រួលខ្លឹមសារ អនុក្រឹត្យលេខ ១៨០ ពាក់ព័ន្ធនឹង ការដឹកលើសទម្ងន់ និងបទដ្ឋានបច្ចេកទេស នៃការកែច្នៃយានយន្ត។

- ការលុបបំបាត់ភ្លើងរថយន្ត ដែលបាញ់បញ្ចាសទៅក្រោម ធ្វើឲ្យប៉ះពាល់ដល់ការមើលផ្លូវ របស់អ្នកបើកបរយានយន្ត នៅពីក្រោយ នាពេលយប់។

13094279_521890797995265_2219965318500276434_n 13221480_521891137995231_269043117168119825_n 13227144_521891164661895_2962695184648964367_n 13221019_521890497995295_4410375785594894422_n 13094279_521890851328593_510014759873336520_n 13179257_521890961328582_2505142137280655600_n 13178938_521890611328617_3152495136086092708_n 13173744_521890491328629_8210204581362221175_n 13173697_521890691328609_5902817915915346614_n 13151496_521890881328590_7813389601233304194_n 1936229_521890667995278_3277945641072522657_n 13173785_521890971328581_7382651327498543687_n 13151715_521890484661963_1729522793230311915_n 13220845_521890764661935_5929548026741394645_n 13165887_521890854661926_4999339251203919010_n 13177344_521891061328572_6751987396032209719_n 13221689_521890651328613_6217094757529448136_n 13230238_521890977995247_569443557443124230_n

Viewing all articles
Browse latest Browse all 619

Trending Articles