Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយ ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន

$
0
0

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រ និងជួយរួមចំណែកឥតឈប់ឈរដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ភាគីចិន ជួយពន្លឿនគម្រោងប្រាក់កម្ចីចំនួនពីរដែលមិនទាន់ទទួលការអនុម័តនៅឡើយ សម្រាប់ការស្តារផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ២ ដែលជាផ្លូវក្រវាត់ក្រុង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ជួយសម្របសម្រួលដល់ការផ្តល់ប្រាក់កម្ចីសម្បទាន ដើម្បីវិនិយោគផ្លូវល្បឿនលឿន រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងគម្រោងកសាង ប្រតិបត្តិ និងផ្ទេរ (BOT)។ ឯកឧត្តមរដ្ឋមន្ត្រីGao Hucheng បានយល់ស្របថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានសន្យាបង្កើតក្រុមការងារមួយដើម្បីតាមដានគម្រោងនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានពិភាក្សាផងដែរអំពី តម្រូវការផ្តល់មូលនិធិសម្រាប់ការស្តារផ្លូវដែកភាគខាងជើងពីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត និងការធ្វើឲ្យប្រសើរឡើងដល់សមត្ថភាពអាចដឹកជញ្ជូនបាន២០តោនក្នុងមួយភ្លៅរថយន្ត ដូចផ្លូវដែកភាគខាងត្បូង។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តម Gao Hucheng អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលក្នុងការកសាងផ្លូវដែកថ្មីដែលតភ្ជាប់ក្រុងប៉ោយប៉ែតនិងខេត្តសៀមរាប និងខេត្តសៀមរាបទៅទីក្រុងភ្នំពេញ។ ឯកឧត្តម Gao មានការគាំទ្រយ៉ាងខ្លាំងលើគម្រោងទាំងនេះ ហើយនឹងបង្កើតក្រុមការងារមួយដើម្បីសិក្សារួមគ្នាលើគម្រោងទាំងនេះជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូន។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យភាគីចិនផ្តល់ការគាំទ្រលើការសិក្សាអំពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។

ឯកឧត្តម Gao បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធ្វើយ៉ាងណាជួយពន្លឿនដល់សំណើទាំងឡាយ និងជួយសិក្សាអំពីផ្លូវថ្នល់ ផ្លូវដែក ដែលមានស្រាប់ និងផ្លូវដែកថ្មី ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើង។

13923786_554303618087316_3359584067849956516_o 13909306_554303641420647_600452614306933139_o 13923542_554304154753929_5057540936114575859_o 13923405_554304408087237_6399925606696290533_o 13680102_554303888087289_1811470369191890515_o 13661896_554304354753909_868345174955443168_o 13879193_554304384753906_3221839117240823578_n 13925605_554303468087331_5236525554597409367_o 13668685_554303608087317_1274947329429032874_o 13724866_554303471420664_3577817938233453196_o

Viewing all articles
Browse latest Browse all 619

Trending Articles