នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង បានរៀបចំ កិច្ចប្រជុំដើម្បីពិគ្រោះយោបល់ស្រង់ទិន្ន័យ ព័ត៌មាន ដើម្បីត្រៀមរៀបចំ និង អនុវត្តផែនការអភិវឌ្ឍន៍សមត្ថភាព ដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ។កិច្ចប្រជុំនេះ បានផ្តោតទៅលើ ការគ្រប់គ្រង និងមុខងារ ដែលបានផ្ទេរ មួយចំនួន ពាក់ព័ន្ធ នឹងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បច្ចេកទេស ផ្ទេរមុខងារទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលរងខេត្ត ឯកឧត្តម លួត ភួង សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរដែនដី-ក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ ព្រមទាំងការិយាល័យជំនាញ ក្រោមឱវាទសាលាស្រុកផងដែរ។
↧