Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សការងារ ស្តីពីគម្រោងផែនការ បណ្តាញផ្លូវថ្នល់សម្រាប់កម្ពុជា

$
0
0

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី គម្រោងផែនការបណ្តាញផ្លូវថ្នល់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម Ly An ក្រុមប្រឹក្សាសេដ្ឋកិច្ចចិន ប្រចាំកម្ពុជា តំណាងអន្តរក្រសួង និងបណ្តាមន្ទីរសាធារណៈការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះបានពិភាក្សាអំពី របាយការណ៍ស្តីពី ការសិក្សាលើគម្រោងផែនការបណ្តាញផ្លូវថ្នល់ ដែលបានធ្វើបទបង្ហាញ ដោយក្រុមហ៊ុន Henan Provincial Communications Planning & Design Institute Co., Ltd។ របាយការណ៍នេះផ្តោតជាសំខាន់លើ ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន និងការដឹកជញ្ជូន វិភាគបញ្ហាសំខាន់ៗ ដើម្បីកំណត់លទ្ធភាព នៃការកសាងឡើងវិញនូវ ផ្លូវជាតិ និងផ្លូវខេត្តក្នុងកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុននេះទទួលយកមតិយោបល់ទាំងអស់ មកពិចារណា ដើម្បីបំពេញការងារ រួមសហការជាមួយដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ហើយដាក់របាយការណ៍សិក្សាចុងក្រោយ ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពិនិត្យ និងកែសម្រួលជាកិច្ចបញ្ចប់។

13887046_557363587781319_6685038377614869786_n 13939600_557364581114553_7340382012311387757_n 13895492_557371717780506_963390553261138657_n 13892144_557364414447903_8969446152510849122_n 13886230_557363861114625_451901885097614976_n 13895594_557371604447184_2619172840375601002_n 13872966_557363871114624_9004823750179277718_n 13891970_557364191114592_8848884864266644307_n 13876313_557363594447985_5681085574459875982_n

Viewing all articles
Browse latest Browse all 619

Trending Articles