Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សា អំពី ការសិក្សាលទ្ធភាពអនុវត្តគម្រោង ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT)

$
0
0

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Tanaka Yasushi អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការJICA និងជាតំណាងអង្គការJICA ប្រចាំកម្ពុជា ឯកឧត្តម Aunny IENG អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីស្ថានភាពនៃការសិក្សាលទ្ធភាពអនុវត្តគម្រោង AGT (ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត ) ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញ។

លោក Yasushi បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា៖ អង្គការJICA បានធ្វើការសិក្សាអំពី លទ្ធភាពដំបូងនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូននៅតាមជាយក្រុងសម្រាប់រាជធានីភ្នំពេញកាលពីឆ្នាំទៅ ហើយបច្ចុប្បន្នកំពុងរៀបចំធ្វើការសិក្សាអំពីលទ្ធភាពពេញលេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការចាប់អារម្មណ៍យ៉ាងមុតមាំចំពោះគម្រោង AGT នេះ ដែលជាគម្រោងមួយអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា ការផ្តល់មូលនិធិសម្រាប់គម្រោងនេះ នៅតែជាបញ្ហាដែលកំពុងពិចារណាដោះស្រាយនៅឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការ JICA ពិភាក្សាអំពីបញ្ហានៃការផ្តល់មូលនិធិនេះ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុនពេលចាប់ផ្តើមការសិក្សាពីលទ្ធភាពពេញលេញ។

14203133_567329836784694_1005603651420134926_n 14225355_567329723451372_7447823786940212862_n 14212745_567329833451361_5185056047621674697_n 14237515_567329726784705_1989629303212842358_n 14224820_567329720118039_1651245402972201240_n 14184355_567329830118028_4982781882417710895_n

Viewing all articles
Browse latest Browse all 619

Trending Articles