នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Adachi Itsu ប្រធានតំណាងការិយាល័យJICA ប្រចាំកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពី សក្កានុពលនៃហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេក ទេសសមាហរណកម្មតំបន់(IRITWG) និងកែសម្រួលលក្ខខណ្ឌការងារ(TOR) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារ IRITWG និងអង្គការJICA ដែលជាអ្នកដឹកនាំអ្នកសម្របសម្រួល។
ក្រុមការងារ IRITWG នេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាវេទិកាឱ្យរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍អាចបង្កើតនិងរក្សាមតិឯកភាពទូទៅលើគោលការណ៍ប្រសិទ្ធភាពនៃការអភិវឌ្ឍ និងអាចកំណត់ សម្របសម្រួល និងពិនិត្យឡើងវិញបាន តាមរយការរៀបចំសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមគោលនយោបាយពាក់ព័ន្ធ។





