Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

Article 3

$
0
0

នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ​ អគារថ្មីនេះ មានកំពស់ ៧ ជាន់កន្លះ មានបណ្តោយប្រវែង ៤៨ម៉ែត្រ និងទទឹង ១៨ម៉ែត្រ ។ ការរៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីនេះ គឺដើម្បីបូជាផ្កាភ្ញី និងគ្រឿងសក្ការៈ សុំម្ចាស់ទឹកម្ចាស់ដី ឲ្យប្រសិទ្ធិពរជ័យ អភិបាលរក្សាការពារ មន្ត្រីការក្រសួងគ្រប់លំដាប់ថ្នាក់ ឲ្យបានសុខ ចំរើន និងជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ជូន ដើម្បីបម្រើដល់សាធារណជន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។


Viewing all articles
Browse latest Browse all 619

Trending Articles