Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីជួបសំណេះសំណាលជាមួយ​​​មន្ត្រី នៃមន្ទីរសាធារណការ ​និងដឹកជញ្ជូន​ បាត់ដំបង និងការ​ប្រគល់កៅស៊ូត្រជាក់ជួសជុលសំបុកមាន់ (Cold Mix Asphalt Concrete) ដល់សាលាខេត្តបាត់ដំបង

$
0
0

នៅថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៦​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី​ ឯកឧត្តម​ អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង និងឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ​បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាព អំពីសមិទ្ធិផលការងារ សម្រេចបានសំខាន់ៗ និង​កំណែទម្រង់ កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធិផលការងារសម្រេចបានទាំងនេះរួមមាន៖ បិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់)​ចំនួន៣.៤​លានសន្លឹក ​យុទ្ធនាការបង្ក្រាបរថយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត​ និងការដាក់ឲ្យដំណើរការមណ្ឌល ប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ភ្នំពេញ (ចំណាយ​ពេលប្រមាណ១៥​នាទី ដើម្បីទទួលបាន​បណ្ណបើកបរ)។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការអភិវឌ្ឍ​ប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការផ្តល់សេវាសាធារណៈតាមអនឡាញ ដូចជា៖ ការ​ចុះបញ្ជី​ប័ណ្ណបើក​បរ ការចុះបញ្ជីយានយន្ត និងការផ្ទេរ​​កម្មសិទ្ធិយានយន្ត ព្រមទាំងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ការសាងសង់​ច្រកព្រំដែនស្ទឹងបត់ សម្រាប់នីតិវិធីគយ​ ការជួសជុល និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក​ ការ​ធ្វើឲ្យប្រសើរឡើង ដល់គុណភាព នៃការសាងសង់ផ្លូវថ្នល់ និងការប្តូរនីតិវិធីនៃ​ការជួសជុលផ្លូវថ្នល់ ទៅធ្វើ​នៅពេលយប់ តាមទីតាំងទាំងឡាយណា ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ឲ្យមន្ត្រីទាំងអស់ បន្ត​ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព។​

ក្រោយ​ពិធីជួបសំណេះសំណាលរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់កៅស៊ូត្រជាក់ Cold Mix Asphalt Concrete ចំនួន៥តោន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ព្រមទាំងបានដឹកនាំធ្វើការសាកល្បង ជួសជុលសំបុកមាន់ មួយចំនួននៅក្នុងទីក្រុង។ ផលិតផលនេះ ផលិតនៅប្រទេសជប៉ុន អាចប្រើដើម្បីប៉ះសំបុកមាន់ ​​នាគ្រប់រដូវ និងប្រើពេលតិចជាងវិធីសាស្ត្រ និង​វត្ថុធាតុដែលធ្លាប់បានប្រើ នាពេលកន្លងមក។

14364916_574721239378887_8268984358549292671_n 14317368_574721476045530_5595373089751898385_n 14370037_574719752712369_8817150020782497415_n 14358790_574722462712098_1097035880388632337_n 14333677_574718722712472_1444349032531581093_n 14329996_574719062712438_5483305222901866737_n 14359113_574718966045781_3436217196344825910_n 14355189_574720032712341_7716587743767911895_n 14344900_574719546045723_3734226118610877717_n 14433064_574718712712473_3178893346614436934_n 14370324_574719172712427_7291510550773166958_n 14359257_574722132712131_6711991488749857593_n 14364865_574720649378946_6983367445583791984_n 14330080_574721609378850_4843635456460437551_n 14333647_574721852712159_8638494341226625083_n 14322707_574721179378893_1834174745597529966_n 14329994_574720922712252_9173607259125106584_n 14358864_574718779379133_2543879471505051615_n 14368767_574720776045600_655134493742091257_n 14355622_574720029379008_2028307216262700536_n 14359097_574722109378800_4594069274276062521_n 14390998_574721302712214_4225018912013833751_n 14358997_574722962712048_9090100585626718282_n 14330104_574722972712047_6743922476213393724_n 14316822_574719552712389_398036090742665164_n 14370411_574721356045542_8291997932857486230_n

Viewing all articles
Browse latest Browse all 619

Trending Articles